La Liga: ក្លឹប Barcelona ចាញ់ក្រុមទើបឡើង Alaves  យប់មិញនេះ

លី រិទ្ធី September 11, 2016


ក្លឹប Barcelona បានទទួលរងបរាជ័យលើកដំបូងនៅក្នុងផ្ទះរបស់ខ្លួនបន្ទាប់ពីបានចាញ់ក្រុមដែលទើបនឹងឡើងមក La Liga ក្លឹប Alaves ខណៈដែលលោក Luis Enrique មិនបានដាក់កីឡាករ Lionel Messi និងកីឡាករ Luis Suarez ក្នុងជម្រើស ១១ នាក់ដំបូងនោះទេ។

ខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល Deyverson បានធ្វើឲ្យកីឡដ្ឋាន Nou Camp គ្មានសម្លេងក្រោយរកបានគ្រាប់បាល់នាំមុខឲ្យក្លឹប Alaves បន្ទាប់ពីការបញ្ជូនរបស់កីឡាករ Kiko Femenia នៅនាទីទី ៣៩។

ចូលដល់តង់ទី ២ បានតែមួយនាទីនៅនាទីទី ៤៦ ខ្សែការពាររបស់ក្លឹប Barcelona កីឡាករ Jeremy Mathieu តែតបាល់តាមស្មើវិញក្រោយការបញ្ជូនបាល់ជ្រុងដ៏ល្អរបស់កីឡាករ Neymar។ តែដោយសារតែការធ្វើមិនបានល្អរបស់ខ្សែការពារក្លឹប Barcelona បានធ្វើឲ្យកីឡាករ Ibai Gomez របស់ក្លឹប Alaves រកបានគ្រាប់បាល់ជ័យជម្នះឲ្យក្លឹបក្នុងការប្រកួតនេះតែម្តង។

ការទទួលបរាជ័យជម្នះនេះបានធ្វើឲ្យក្លឹប Barcalona នៅពីក្រោយក្លឹប Real Madrid ដែលកំពុងឈកំពូលតារាង ៣ ពិន្ទុ៕

14224821_10154717416809305_6916423660129688575_n

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត