អស់ទាស់! អ៊ុំ សេរីរ័ត្ន ក្តាប់ពានអ្នកចាំទីល្អជាងគេក្នុងរដូវកាលនេះដល់ទៅ ២ តែម្នាក់ឯង!

នូ មករា September 11, 2016


ភ្នំពេញ៖ កីឡាករ អ៊ុំ សេរីរ័ត្ន ដែលត្រូវបានអ្នកគំាទ្រវិស័យបាល់ទាត់កម្ពុជាប្រសិទ្ធនាមថា អ្នកចាំទីដៃស្អិតវ័យក្មេង នោះទើបតែទទួលបានពានរង្វាន់ជាអ្នកចាំទីល្អបំផុតនៅក្នុងព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា ដែលទើបតែបានបញ្ចប់ទៅកាលពីយប់មិញនេះ។ ជាងនេះទៅទៀតអ្នកចាំទីវ័យក្មេងរូបនេះក៏បានក្លាយជាអ្នកសង្គ្រោះបាល់ដ៏ល្អបំផុតសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះផងដែរ។

14317519_516788838519592_7861090942646965404_n

អ្វីដែលគេនៅចាំមិនទាន់ភ្លេចនៅឡើយនោះគឺ អ៊ុំ សេរីរ័ត្ន ក៏ទើបតែទទួលបានពានរង្វាន់ដូចគ្នានេះដែរកាលពីការប្រកួតដណ្តើមពានរង្វន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៦ នាពេលកន្លងមក។ ដូច្នេះ នេះជាឆ្នាំដ៏ជោគជ័យមួយសម្រាប់រូបគេដោយក្រសោបបានតំណែងជាអ្នកចាំទីល្អជាងគេនៅក្នុងរដូវកាលនេះទាំងពីរក្របខណ្ឌតែម្តង។

13592359_1760392584198242_1414628471136344789_n-600x400

គិតមកទល់ពេលនេះ ក្រៅពីបានជួយការពារសំណាញ់ទីរបស់ក្លឹបការពារជាតិ និងក្រុមជម្រើសជាតិ ក្នុងនាមជាបង្គោលដ៏រឹងមាំមួយនោះ អ្នកចាំទីដៃស្អិតដែលបានចាប់កំណើតនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៩៥ រូបនេះបានសាងសមិទ្ធផលគួរជាទីមោទននៅលើវិថីបាល់់ទាត់ដោយបានទាក់ទាញសមានចិត្តពីអ្នកគំាទ្រ ក៏ដូចជាការនាំមកនូវកិត្តិិយសជូនជាតិនៅក្នុងការប្រកួតអន្តរជាតិជាច្រើនផងដែរ។

14212538_516151371915727_1779960707184226037_n

គួររំលឹកថា កីឡាករវ័យក្មេងរូបនេះទទួលបានភាពល្បីល្បាញបន្ទាប់ពីបានបង្ហាញខ្លួនក្នុងក្រុមបាល់ទាត់ជម្រើសជាតិ U-23 និងក្រុមឈុតធំ និងមានវត្តមានក្នុងការប្រកួតសំខាន់ៗជាច្រើនដូចជាការប្រកួតជម្រុះ World Cup ជុំទី២ និងក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០១៥ រួមទាំងការប្រកួតមិត្តភាពអន្តរជាតិជាច្រើនទៀត ដោយអ្នកចាំទីរូបនេះធ្វើើបានយ៉ាងល្អថែមទាំងទទួលបានការគាំទ្រ ក៏ដូចជាកោតសរសើរជាបន្តបន្ទាប់ពីសំណាក់អ្នកស្នេហាកីឡាបាល់ទាត់នៅកម្ពុជា៕

14224716_516151398582391_2689838235120049654_n

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត