ជើងខ្លាំង ៨ក្រុមឡើងវគ្គ ១/៤ផ្ដាច់ព្រ័ត្រនៃពានរង្វាន់ ACLEDA Cup 2016

នូ មករា September 11, 2016


ភ្នំពេញ៖ ពានរង្វាន់បាល់ទាត់មិនអាជីព ACLEDA Cup 2016 បានរកឃើញក្រុមជើងខ្លាំងចំនួន ៨ក្រុម ត្រូវឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ឬវគ្គ ១/៤ផ្ដាច់ព្រ័ត្រហើយ រួមមានក្រុមធនាគារអេស៊ីលីដា សាខាស្រុកបារាយណ៏, សាខាស្រុកកំពង់ត្រឡាច, សាខាក្រុងភ្នំពេញ, សាខាស្រុកពួក, សាខាស្រុកស្រីសន្ធរ, សាខាខេត្តកំពង់ស្ពឺ, ការិយាល័យកណ្តាល(គ)  និងក្រុមការិយាល័យកណ្តាល(ឃ) ។

14269289_886794681452486_782543174_n

ពានរង្វាន់នេះបានដំណើរការប្រកួតតាំងពីដើមខែមីនាកន្លងទៅម្ល៉េះ ដោយមាន ៧២ក្រុមតំណាងឲ្យការិយាល័យកណ្ដាល និងសាខាធនាគារអេស៊ីលីដាចូលរួម ។ ក្រោយឆ្លងកាត់ការប្រកួតជាបន្ដបន្ទាប់យ៉ាងរលូន ទើបរកឃើញក្រុមខ្លាំងៗខាងលើប៉ុន្ដែមានក្រុមកូនពៅ ២ក្រុម ទើបដណ្ដើមបានកៅអីវគ្គ ១/៤ផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី១០ ខែកញ្ញាម្សិលមិញរួមមានក្រុមសាខាស្រុកបារាយណ៍ និងក្រុមសាខាស្រុកកំពង់ត្រឡាច ។

14269874_886794924785795_1186816862_n

ចំពោះក្រុមសាខាស្រុកបារាយណ៍ បានទម្លាក់ក្រុមការិយាល័យកណ្ដាល(ក) ដោយលទ្ធផល ៣-១ ។ ការប្រកួតនេះបានបញ្ចប់ដោយលទ្ធផលស្មើគ្នា ០-០ ក្នុងតង់ទី១ ប៉ុន្ដែដើមតង់ទី២ ក្រុមការិយាល័យកណ្ដាល(ក) រកបានគ្រាប់បាល់នាំមុខ ១គ្រាប់ មុនត្រូវក្រុមស្រុកបារាយណ៍វាយបកបាន ៣គ្រាប់វិញ ដើម្បីយកឈ្នះតែម្ដង ។ ដោយឡែកក្រុមសាខាស្រុកកំពង់ត្រឡាច បានយកឈ្នះក្រុមសាខាកងពិសី ដោយលទ្ធផល ៦-១ ។

14329087_886794928119128_557253662_n

គួរបញ្ជាក់ថា ពានរង្វាន់ ACLEDA Cup 2016 នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងសំខាន់ ៤ចំណុច ទី១៖ដើម្បីទទួលបាននូវសុខភាពល្អ រាងកាយមាំមួន បង្កើននូវថាមពលទាំងផ្លូវកាយ ផ្លូវចិត្ត បញ្ញាស្មារតី, ទី២៖ ដើម្បីរឹងចំណងសាមគ្គីភាពមិត្តភាព ភាតរភាពរវាងកម្មករនិយោជិតនៃធនាគារអេស៊ីលីដា ទី៣៖ ចូលរួមផ្សាយផ្សាយពីកេរ្ដិ៍ឈ្មោះនិងផលិតផលសេវាកម្មរបស់ខ្លួនតាមរយៈសកម្មភាពកីឡា និងទី៤ គឺចូលរួមលើកស្ទួយវិស័យកីឡាបាល់ទាត់ជាតិតែម្ដង ។

14331007_886794678119153_531916075_n

ចំពោះកម្មវិធីវគ្គ ១/៤ផ្ដាច់ព្រ័ត្រវិញ តាមគម្រោងនឹងចាប់ផ្ដើមនៅថ្ងៃទី១៦ និងថ្ងៃទី២២ ខែតុលាខាងមុខ ដោយក្នុងមួយថ្ងៃមាន ២ប្រកួតហើយធ្វើឡើងនៅលើទីលានកីឡដ្ឋានវេស្ទើន ។ ដូច្នេះចាំមើលតើក្រុមណាខ្លះនឹងដណ្ដើមបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយនេះ?

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត