សហព័ន្ធបាល់ទាត់ម៉ាឡេសុីអាចនឹងរង្គោះរង្គើ បន្ទាប់ពីក្លិប Frenz United ប្រកាសឈប់សម្រាកនៅចុងឆ្នាំនេះ

លី រិទ្ធី September 10, 2016


ម៉ាឡេសុី៖ ម្ចាស់ក្លឹបបាល់ទាត់ដែលបានបណ្តុះបណ្តាលយុវជនជាច្រើននៅក្នុងប្រទេសម៉ាឡេសុី Frenz United FC (FUFC) លោក Rashid Maidin បានបញ្ជាក់ថាក្លឹបរបស់លោកនឹងផ្អាកដំណើរការជាបណ្តោះអាសន្ន។ កាលពីពេលថ្មីៗនេះមានព័ត៌មានជាច្រើនលើកឡើងថា ក្លឹប Frenz United ដែលចាប់ដំណើរការតាំងពីឆ្នាំ២០១២ មក កំពុងជួបបញ្ហាដោយសារកីឡាករបានបោះបង់ចោលកាតព្វកិច្ចរបស់ខ្លួនពោលគឺពួកគេមិនព្រមចូលហ្វឹកហាត់នោះទេ។

លោក Rashid បានផ្សព្វផ្សាយនៅលើបណ្តាញសង្គម Facebook ផ្លូវការរបស់ក្លឹប Frenz United ថាពួកគេនឹងសម្រាកពីវិស័យបាល់ទាត់ម៉ាឡេស៊ីនៅចុងឆ្នាំនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍នោះដែរ លោក Rashid បានបញ្ជាក់ថា មូលហេតុសំខាន់ដែលក្លឹបរបស់លោកសម្រាកពីបាល់ទាត់នោះគឺដោយសារតែកង្វះខាតការប្រកួតលីគយុវជនអាយុក្រោម១៥ និង ១៧ឆ្នាំ។

លោក Rashid បានបកស្រាយថា៖ “បន្ទាប់ពីក្លឹបបាល់ទាត់បណ្តុះបណ្តាលយុវជន Frenz United បានចាប់ផ្តើមដំណើរការរយៈពេល ៥ ឆ្នាំមកនេះ សមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី ឬហៅថា FAM នៅតែមិនទាន់មានការប្រកួតលីគយុវជនអាយុក្រោម១៥ និង ១៧ឆ្នាំឡើយ។ កម្មវិធីអភិវឌ្ឍន៍កីឡាបាល់ទាត់ជាតិ (NFDP) បានអនុញ្ញាតិឲ្យយើងចូលរួមក្នុងការប្រកួតនាឆ្នាំនេះប៉ុន្តែជាអកុសល កម្មវិធីនេះគឺមិនមានការគ្រប់គ្រងឲ្យបានត្រឹមត្រូវ ហើយធ្វើឲ្យខាតពេលវេលាសម្រាប់ក្លឹបអាជីពដែលបណ្តុះបណ្តាលកីឡាករថ្នាលយុវជន។ នេះអាចនិយាយបានថាគឺគ្មានប្រយោជន៍នោះទេដែលមានក្រុមយុវជនប៉ុន្តែបែរជាគ្មានការប្រកួតលីគយុវជននៅក្នុងប្រទេសប្រកបដោយគុណភាព និងតម្លាភាពនោះ។”

លោក Rashid ក៏បានបញ្ជាក់ថា កត្តាសំខាន់មួយទៀតដែលពួកគេសម្រាកពីបាល់ទាត់នោះគឺពីព្រោះតែមិនមែនគ្រប់ក្លឹបទាំងអស់សុទ្ធតែមានក្រុមយុវជនដើម្បីចូលរួមប្រកួត Malaysian league ដូចជា Frenz United និង JDT ឡើយ។ ដោយហេតុថា ក្រៅពីក្លិបពីរនេះ បណ្តាក្លិបផ្សេងទៀតនៅតែបន្តពឹងផ្អែកលើសាលាកីឡា និងកម្មវិធីអភិវឌ្ឍន៍កីឡាបាល់ទាត់ជាតិ សម្រាប់កីឡាកររបស់ពួកគេនាថ្ងៃអនាគត ពោលគឺពួកគេមិនបានចំណាយធនធានសម្រាប់បណ្តុះបណ្តាលថ្នាលយុវជនឡើយ។ បើតាមប្រធានក្លិបរូបនេះ វិស័យបាល់ទាត់របស់ម៉ាឡេសុីត្រូវតែធ្វើកំណែទម្រង់ ហើយសហព័ន្ធបាល់ទាត់នៃប្រទេសនេះមិនអាចបន្តព្រងើយកន្តើយបានឡើយ ព្រោះថាវិស័យឯកជនមានតួនាទីសំខាន់ណាស់ក្នុងការជំរុញការអភិវឌ្ឍន៍របស់កីឡាករអាជីព ប៉ុន្តែជាអកុសលនៅក្នុងប្រទេសម៉ាឡេស៊ីដែលមានប្រជានច្រើននិងសម្បូរអ្នកមានធនធានដែលប្រាថ្នាចង់គ្រប់គ្រងក្លឹបបាល់ទាត់ ឬក្រុមយុវជននោះបែរជាគ្មាននណាហ៊ានចំណាយប្រាក់របស់ពួកគេទៅវិញ

ទោះជាយ៉ាងណា លោក Rashid បានសន្យាថាក្លឹប Frenz United នឹងត្រលប់មកវិញនៅថ្ងៃអនាគត ហើយពួកគេសង្ឃឹមថាបាល់ទាត់ម៉ាឡេស៊ីនឹងមានភាពឯកជនក្នុងកំឡុងពេលដែលពួកគេអវត្តមាន។ លោកបានបន្តថា៖ “ ទោះបីជាយើងសម្រាកពីបាល់ទាត់ក៏ពិតមែន តែយើងមានជំនឿជឿជាក់ថាយើងនឹងត្រលប់មកវិញនៅថ្ងៃអនាគតគឺនៅពេលដែលអ្វីៗប្រសើរជាងនេះប៉ុន្តែសម្រាប់ពេលនេះគឺគ្មានអ្វីដែលអាចឲ្យយើងបន្តជាមួយនឹងស្ថានភាពដូចជាបែបនេះទេ។”

frenz-united-logo

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Yahoo Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត