សឿត បារាំង៖ «ខ្ញុំពិតជាមានមោទកភាព និងប្តេជ្ញាខិតខំឱ្យអស់ពីសមត្ថភាពដើម្បីកម្ពុជា!»

នូ មករា September 9, 2016


ភ្នំពេញ៖ ក្រុម U-19 ជម្រើសជាតិកម្ពុជា នឹងចាកចេញពីស្រុកកំណើតឆ្ពោះទៅកាន់ប្រទេសវៀតណាមនៅល្ងាចថ្ងៃទី៩ ខែកញ្ញា នេះហើយដើម្បីបំពេញកាតព្វកិច្ចដ៏ធំមួយជូនជាតិមាតុភូមិនោះគឺ ការប្រកួតប្រជែងជាមួយបណ្តាក្រុមខ្លាំងដទៃទៀតនៅក្នុងតំបន់អាសុីអាគ្នេយ៍ក្នុងព្រឹត្តិការណ៍ដណ្តើមពានរង្វាន់ AFF U-19 Championship 2016 ។
13892165_1328267207200800_3198089999399383042_n
មុននឹងចេញដំណើរ កីឡាករ សឿត បារាំង ដែលជាសមាជិកមួយរូបក្នុងចំណោមក្រុមកីឡាករជម្រើសជាតិទាំង ២៣រូបបានលើកឡើងថា រូបគេពិតជាមានភាពរីករាយក៏ដូចជា មានការប្តេជ្ញាចិត្តយ៉ាងមោះមុុតសម្រាប់ការប្រកួតនៅសប្តាហ៍ក្រោយនេះ។ ខ្សែការពារវ័យ ១៦ ឆ្នាំរូបនេះបានថ្លែងថា៖ «ខ្ញុំពិតជារីករាយព្រមទាំងមានមោទកភាពដែលបានជាប់ក្នុងក្រុមយុវជនអាយុក្រោម ១៩ ឆ្នាំជម្រើសជាតិកម្ពុជាក្នុងការចូលរួមពានរង្វាន់ដ៏សំខាន់នេះ។ នេះជាឱកាសមួយដ៏ពិសេសសម្រាប់បង្ហាញពីបច្ចេកទេស និងសមត្ថភាពរបស់ខ្ញុំទៅកាន់ប្រទេសផ្សេង ព្រមទាំងបង្ហាញថាវិស័យបាល់ទាត់របស់ប្រទេសកម្ពុជាក៏ខ្លាំងដែរ»។
13112436_1090084704384058_1117096092_o
សូមបញ្ជាក់ថា ខ្សែការពារវ័យ ១៦ឆ្នាំរូបនេះ បានបង្ហាញនូវទម្រង់លេងដ៏ល្អ បន្ទាប់ពីរូបគេត្រូវបានគ្រូបង្វឹកក្រុមឈុតធំរបស់ក្លឹបភ្នំពេញក្រោនជ្រើសរើសចូលមកលេងនៅក្នុងក្រុមឈុតធំនារដូវកាលឆ្នាំ២០១៦ នេះ និងបានបង្ហាញខ្លួនស្ទើរពេញមួយរដូវកាលបើទោះបីជាគេមានវ័យក្មេងក៏ដោយចុះ ជាពិសេសអ្វីដែលគេនៅចងចាំមិនភ្លេចនោះគឺ យុវជនដែលមានប្រភពមកពីខេត្តសៀមរាបរូបនេះហើយដែលបានបង្អាក់ឱកាសគ្រប់គ្រងបាល់ និងបិទមិនឱ្យខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបបឹងកេតអង្គរ ចាន់ វឌ្ឍនាកា អាចទាត់បញ្ចូលទីបានឡើយកាលពីជំនួបក្នងជើងទី១ នារដូវកាលនេះ។
fb_img_1455611613647
កាលណោះលោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមបឹងកេតបានបង្ហាញចំណាប់អារម្មណ៍ក្រោយចប់ការប្រកួតថា៖ «ក្រុមភ្នំពេញក្រោនពិតជាធ្វើបានល្អ ពួកគេប្រើកីឡាករក្មេងៗបាន ជាពិសេសកីឡាករ សឿត បារាំង ដែលជាខ្សែការពាររឹងមាំម្នាក់។ យើងមើលឃើញក្នុងប្រកួតនេះ គាត់ពិតជាធ្វើបានល្អ ដោយអាចបិទ វឌ្ឍនាកា និងកីឡាករបរទេសបាន … ពិតជាល្អមែន!»។
អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត