រដ្ឋមន្ត្រីក្រសួងអប់រំ ឧបត្ថម្ភ ៥លានរៀលជូនអតីតគ្រូបង្វឹកបាល់ទះដែលកំពុងមានជម្ងឺ

នូ មករា September 9, 2016


ភ្នំពេញ៖ ថ្មីៗនេះឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបាននាំយកថវិកាចំនួន៥ លានរៀលទៅជូនដល់លោកគី ម៉េងហម ដែលជាអតីតគ្រូបង្វឹកបាល់ទះជម្រើសជាតិដែលកំពុងតែមានជម្ងឺសម្រាកព្យាបាលនៅផ្ទះនាសង្កាត់ស្ទឹងមានជ័យ ។

14195338_1470498286310114_141636154815020033_o

សូមបញ្ជាក់ថា លោកគី ម៉េងហម ធ្លាប់ជាគ្រូបង្វឹកបាល់ទះលើក្ដារ និងជាគ្រូបង្វឹកបាល់ទះលើឆ្នេរខ្សាច់ដ៏មានឈ្មោះបោះសម្លេងមួយរូបនៅកម្ពុជា ប៉ុន្តែលោកបានធ្លាក់ខ្លួនឈឺប្រមាណជា ២ឆ្នាំមកហើយ ជាហេតុនាំឱ្យលោកមិនមានលទ្ធភាពដើម្បីបង្ហាត់សិស្សបានទៀតឡើយ ។

14257605_1470498292976780_9195255550653511538_o

បន្ទាប់ពីបានទទួលដំណឹងនេះ ឯកឧត្តមហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួនចំនួន ៥លានរៀលដើម្បីជួយសម្រួលថ្លៃព្យាបាលខ្លះៗដល់លោកគី ម៉េងហម ដែលនេះជាសញ្ញាបញ្ជាក់ថាថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡានៅតែគិតគូជានិច្ចចំពោះលោកគ្រូ អ្នកគ្រូ ឬអតីតកីឡាករ កីឡាការិនីចាស់ៗដែលធ្លាប់បានផ្តល់នូវភាពកក់ក្តៅ និងឲ្យពួកគាត់មានអារម្មណ៍មិនឯកោឡើយ ៕

14242327_1470498296310113_3389879114189382101_o

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត