ស្ងាត់ៗ មានមនុស្សជាង ២០០០នាក់ហើយដែលបានចុះឈ្មោះរត់ពាក់កណ្ដាលម៉ារ៉ាតុងអង្គរលើកទី២១ នៅសៀមរាប

នូ មករា September 9, 2016


ភ្នំពេញ៖ នៅសល់ជាង ៣ខែទៀតឯណោះ ទើបព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ ចាប់ផ្ដើមការប្រកួតលើកទី២១ របស់ខ្លួន ក្នុងឆ្នាំ២០១៦ នេះ ខណៈដែលគិតមកទល់ពេលនេះមានភ្ញៀវជាតិ និងអន្តរជាតិប្រមាណជាជាង ២០០០នាក់ហើយដែលបានចុះឈ្មោះរួចរាល់ក្នុងការប្រកួតនាខែធ្នូនោះ។

img_8268-copy

ទិវារត់ប្រណាំងនេះ មានវិញ្ញាសាចំនួន ៣ គឺពាក់កណ្តាលម៉ារ៉ាតុងចម្ងាយ ២១គីឡូម៉ែត្រ ដែលជាចម្ងាយស្តង់ដារអន្តរជាតិដោយការចុះឈ្មោះបង់ថ្លៃគឺ ៤៥ដុល្លារ សម្រាប់ជនបរទេស និងខ្មែរ ១៥ដុល្លារ, រត់ ១០គីឡូ ម៉ែត្រត្រូវបង់ថ្ លៃ៤០ដុល្លារសម្រាប់ជនបរទេស និង ១២ដុល្លារសម្រាប់ប្រជាពលរដ្ឋកម្ពុជា ស្របពេលដែលវិញ្ញាសារត់កម្សាន្តលក្ខណៈគ្រួសារមានចម្ងាយ ៣គីឡូម៉ែត្រ គឺបរទេស ២០ដុល្លារ និងខ្មែរតម្រូវឲ្យបង់ប្រាក់ត្រឹម ៥ដុល្លារប៉ុណ្ណោះ។

img_8253-copy

បើតាមមន្ត្រីរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា ទិវារត់ប្រណាំងប្រចាំឆ្នាំខែធ្នូរៀងរាល់ឆ្នាំនេះ បានក្លាយជាព្រឹត្តិការណ៍ដ៏ពេញនិយមនៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីទិវានេះបានត្រូវបានប្រារព្ធធ្វើឡើងអស់រយៈពេល ២១ឆ្នាំកន្លងមកជាមួយនឹងការស្វែងរកមូលនិធិពីការចុះឈ្មោះហើយបានបរិច្ចាគទៅកាន់កិច្ចការមនុស្សធម៌ជារៀងរាល់លើករួចហើយនោះ។ សម្រាប់លោកអ្នកដែលមានបំណងចូលរួមអាចចុះឈ្មោះនៅការិយាល័យផ្ទះលេខ ៧៩C ផ្លូវ១៥៥ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ និងនៅសណ្ឋាគារ Angkor Century ក្នុងខេត្តសៀមរាប ឬតាមរយៈទូរស័ព្ទលេខ៖ ០២៣ ២១៣ ៥២៥ ដោយការរត់ប្រណាំងនេះនឹងត្រូវចាប់ផ្តើមនៅព្រឹកថ្ងៃអាទិត្យ ទី៤ ខែធ្នូ វេលាម៉ោង ៦ព្រឹក៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត