គ្រូការពារជាតិ ចិញ្ចឹមចិត្តប្រជែងតំណែងជើងឯក ទោះមានសង្ឃឹមតិចជាងបឹងកេតក៏ដោយ

នូ មករា September 9, 2016


ភ្នំពេញ៖ លោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ បានលើកឡើងថាសម្រាប់មួយប្រកួតចុងក្រោយជាមួយក្រុមអាស៊ីអឺរ៉ុប នាល្ងាចនេះដាច់ខាត គឺលោកត្រូវការ ៣ពិន្ទុដើម្បីបន្ដក្ដីសង្ឃឹមប្រជែងតំណែងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៦ ជាមួយក្រុមបឹងកេតអង្គរបើទោះបីមានសង្ឃឹមតិចជាងបឹងកេតយ៉ាងណាក៏ដោយ ។

628x628_13225112_235530126819498_1132832349_o1

លោកបញ្ជាក់ថា បច្ចុប្បន្នក្រសួងការពារជាតិ ចាញ់បឹងកេតអង្គរ ១ពិន្ទុប៉ុណ្ណោះ ដូច្នេះក្ដីសង្ឃឹមប្រជែងតំណែងជើងឯកគឺចាញ់ប្រៀបបឹងកេតបន្ដិច ប៉ុន្ដែប្រសិនបើការប្រកួតចុងក្រោយមានការធ្វេសប្រហែសតំណែងជើងឯកនឹងអាចឃ្លាតឆ្ងាយពីក្រុមទាំងពីរភ្លាម ។ អាស្រ័យហេតុនេះ សម្រាប់ជំនួបជាមួយក្រុមអាស៊ីអឺរ៉ុបល្ងាចនេះគឺលោកទាមទាឈ្នះដាច់ខាត ។

13914034_1775117046059129_3473248733870320272_o

ប៉ុន្ដែយ៉ាងណាលោកមិនអាចធ្វេសប្រហែសចំពោះគូប្រកួតចុងក្រោយរបស់ខ្លួននេះឡើយ ព្រោះបើស្មើ ឬចាញ់នោះក្ដីសង្ឃឹមប្រជែងតំណែងជើងឯកនឹងត្រូវរលាយ ។ តែប្រសិនបើក្រសួងការពារជាតិឈ្នះ ហើយបឹងកេតអង្គរឈ្នះការប្រកួតចុងក្រោយដែលនោះ លោកក៏មិនបន្ទោសកូនក្រុមដែរ ព្រោះវាគឺជាសំណាងនៃក្រុមនីមួយៗហើយលោកក៏ទទួលយកលទ្ធផលទទួលបានជាក់ស្ដែងផងដែរ ។

13913932_1775117102725790_5221820695065149402_o

គួរបញ្ជាក់ថា ក្រុមជើងឯកពានសម្តេចតេជោហ៊ុន សែន ឆ្នាំ២០១៦ នេះ កំពុងឈរចំណាត់ថ្នាក់លេខ២ បណ្ដោះអាសន្ននៅក្នុងលីគកំពូល ដោយមាន ៤៣ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ១៧ប្រកួតឈ្នះ១៤ ស្មើ១ និងចាញ់២ ។ ដោយឡែកគូប្រជែងដ៏សំខាន់ គឺក្រុមបឹងកេតអង្ករ កំពុងឈរកំពូលតារាង និងមាន ៤៤ពិន្ទុជាមួយនឹងលទ្ធផលការប្រកួត ១៧លើកឈ្នះ១៤ ស្មើ២ និងចាញ់១ ខណៈមួយប្រកួតចុងក្រោយរបស់បឹងកេតត្រូវជួបក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១០ ខែកញ្ញាចុងសប្ដាហ៍នេះ ៕

13996226_1778339219070245_6515796938713858534_o

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត