ពិធីបើកកីឡាជាតិលើកទី១ និងមានភាពអធិកអធម អមដោយវត្តមានអ្នកចូលរួមរាប់មុឺននាក់!

នូ មករា September 9, 2016


ភ្នំពេញ៖ ការប្រកួតកីឡាជាតិលើកទី១ នៅកម្ពុជានឹងត្រូវចាប់ផ្តើមនៅអំឡុងចុងខែតុលា ខាងមុខនេះហើយៗបើតាមការគ្រោងទុកព្រឹត្តិការណ៍កីឡាដ៏ធំនេះ នឹងត្រូវរៀបចំឡើងប្រកបដោយភាពអធឹកអធមប្រហាក់ប្រហែលនឹងការប្រកួតកីឡានៅតាមបណ្តាប្រទេសធំៗដែរ ព្រោះនេះគឺជាការរៀបចំលើកដំបូង និងជាការដកពិសោធន៍សម្រាប់ឈានទៅរកការរៀបចំព្រឹត្តិការណ៍សុីហ្គេមឆ្នាំ២០១២៣ ខាងមុខនេះ។

athletes_attend_the_opening_ceromny_of_the_2015_sea_games_in_singapore_05_06_2015_afp

ឯកឧត្តមវ៉ាត់ ចំរើន បានលើកឡើងនៅក្នុងអង្គប្រជុំស្តីពីការណែនាំ និងនីតីវិធីនៃការបំពេញទម្រង់បែបបទចុះឈ្មោះសម្រាប់កីឡាជាតិលើកទី១ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ថាការប្រកួតនេះនឹងចាប់ផ្ដើមពីថ្ងៃទី២៥ ខែតុលាតទៅ ហើយពិធីសម្ពោធបើកការប្រកួតនឹងធ្វើនៅឡើងល្ងាចថ្ងៃទី២៨ ខែតុលា ដោយពិធីបើកនេះនឹងធ្វើឲ្យបានប្រហាក់ប្រហែលនឹងពិធីបើកការប្រកួតកីឡា SEA Games ដែរ ហើយរាល់ប្រតិភូរាជធានី-ខេត្តទាំងអស់ត្រូវតែមានឯកសណ្ឋានកីឡាសម្រាប់សម្គាល់អត្តពលិករបស់ខ្លួន ខណៈដែលការតាមការគ្រោងទុកពិធីបើកនេះនឹងមានការចូលរួមពីសំណាក់មហាជនពី ៥០.០០០ ទៅ ៦០.០០០នាក់ថែមទៀតផង។ នេះជាសញ្ញាដែលបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៦ទៅ វិស័យកីឡារបស់កម្ពុជាបានចាប់ផ្ដើមផ្លាស់ប្ដូរឥរិយាបទក្នុងការប្រកួត និងរបៀបរបបរៀបចំការប្រកួតផងដែរ ដើម្បីបោះជំហានឆ្ពោះទៅរកការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាសុីអាគ្នេយ៍ ឬសុីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនោះ៕

6hcuw5i2nff9dv7j

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត