ក្រុម U-14 ភ្នំពេញក្រោន នឹងកម្តៅសាច់ដុុំជាមួយ U-16 ការពារជាតិ ដើម្បីត្រៀមប្រកួតពាននៅថៃ

នូ មករា September 8, 2016


ភ្នំពេញ៖ ក្រុមបាល់ទាត់យុវជនអាយុក្រោម១៤ ឆ្នាំរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវប្រកួតមិត្តភាពជាមួយក្រុម U-16 ការពារជាតិ នៅវេលាម៉ោង ៣.០០ រសៀល ថ្ងៃទី១១ ខែកញ្ញា នេះនៅលើទីលាន RSN ដែលជាការប្រកួតកម្តៅសាច់ដុំមួយមុននឹងពួកគេចេញទៅប្រកួតពាន Buriram U-14 International Cup 2016 នៅប្រទេសថៃចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែតុលា ខាងមុខនេះ។

14202567_1352194788141375_2682231590589243566_n

យោងតាមការបញ្ជាក់របស់ក្លឹបភ្នំពេញក្រោនបានឱ្យដឹងថា  សម្រាប់ការប្រកួតនៅលើទឹកដីថៃនោះ ក្រុម U-14 ភ្នំពេញក្រោន នឹងត្រូវចូលរួមប្រកួតជាមួយក្រុម ៨ ផ្សេងទៀតមកពីប្រទេសមួយចំនួននៅក្នុងតំបន់អាសុីដូចជា៖ Buriram United, Chonburi, Bangkok United, Suphanburi , Jubilo Iwata (Japan), ក្រុម U-14 ជម្រើសជាតិម៉ាឡេសុី និង ក្រុម U-14 ជម្រើសជាតិឡាវ ដោយក្រុមនីមួយៗត្រូវប្រកួតចំនួន ៥លើក នៅលើទីលានចំនួន ៣ រួមមាន៖ I-Mobile Stadium, Khao Kradong Stadium និង Buriram’s Chang Training Ground ៕

13920559_1333046726722848_3650952940701370787_o

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត