ក្លឹប Sunderland ចុះកុងត្រានាំយកអ្នកចាំទី Mika ពីក្លឹប Boavista ក្នុងកុងត្រា ២ ឆ្នាំ

លី រិទ្ធី September 8, 2016


ក្លឹប Sunderland បានចុះកុងត្រានាំយកអ្នកចាំទី Mika ពីក្លឹបនៅព័រទុយហ្គាល Boavista។

កីឡាករវ័យ ២៩ ឆ្នាំបានចុះកុងត្រារយៈពេល ២ ឆ្នាំនៅកីឡដ្ឋាន Stadium of Light ហើយបានក្លាយជាកីឡាករទី ១០ ក្រោមការដឹកនាំថ្មីរបស់លោក David Moyes។

កីឡាករ Mika ដែលមានឈ្មោះពេញថា Michael Simoes Dominguez នឹងប្រជែងដំណែងអ្នកចាំទីជម្រើសដំបូងជាមួយនឹងអ្នកចាំទី Jordan Pickford និង Vito Mannone ក្នុងពេលខាងមុខ។

3801a45c00000578-3778687-image-a-1_1473282662336

ការចុះកុងត្រានេះត្រូវបានអនុញ្ញាតិដោយ FIFA ក៏ទោះបីជាការទិញដូរកីឡាកររូបនេះត្រូវបានធ្វើឡើងក្រោយទីផ្សារដោះដូរកីឡាករបានបញ្ចប់មួយសប្តាហ៍មុនក៏ដោយ។ FIFA បានអនុញ្ញាតិក្នុងការទិញក្រោយការបកស្រាយថាមានបញ្ហា’technical issue’ ទៅលើការដោះដូររបស់ក្លឹប។

អ្នកចាត់ការទូទៅថ្មី Moyes បានព្យាយាមក្នុងការទិញអ្នកចាំទីក្នុងកំឡុងពេលដោះដូរកីឡាករ ហើយបានទាក់ទងនឹងអ្នកចាំទី Joe Hart ប៉ុន្តែអ្នកចាំទី សញ្ជាតិ អង់គ្លេស រូបនេះបានផ្ទេរទៅក្លឹប Torino ក្នុងកុងត្រាខ្ចីជើង៕

3801a48c00000578-3778687-image-a-2_1473282664361

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Dailymail.co

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត