ក្រុមប៉ូលីសប្រកាសជ្រើសរើសកីឡាករថ្មីៗ ស្របពេលគម្រោងសាងសង់ទីលានកំពុងឈានទៅមុខ

នូ មករា September 8, 2016


ភ្នំពេញ៖ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលីស) ដែលជាសមាជិកនៃលីគកំពូលកម្ពុជានោះ បានធ្វើការប្រកាសជ្រើសរើសកីឡាករថ្មីៗបន្ថែមទៀតដើម្បីជាកម្លាំងត្រៀមសម្រាប់ការប្រកួតធំៗនាពេលខាងមុខ ពិសេសនៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្តើមពានទាំង ២ក្របខណ្ឌនៅឆ្នាំក្រោយតែម្តង។

13996188_1778355359068631_3232443362525291791_o

លោក សារ៉េត សុីដន គ្រូជំនួយ និងអ្នកទទួលបន្ទុកផ្នែកអភិឌ្ឍន៍យុវជន របស់ក្លឹបជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៤ រូបនេះបានលើកឡើងថា ការប្រកាសជ្រើសរើសយុវជនដែលមានទេពកោសល្យក៏ដូចជាចំណង់ចំណូលចិត្តចង់ក្លាយជាកីឡាករបាល់ទាត់អាជីពនេះ គឺជាផែនការសកម្មភាពមួយរបស់ក្លឹបដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតធំៗនាពេលអនាគតដូចជា ការប្រកួតកីឡាជាតិលើកទី១ នៅខែតុលាឆ្នាំនេះ និងជាពិសេសសម្រាប់ព្រឹត្តិការណ៍ដណ្តើមពានរង្វាន់សម្តេចតេជោហ៊ុន សែន ឆ្នាំ២០១៧ ព្រមទាំងការប្រកួតលីគកំពូលកម្ពុជានៅរដូវកាលក្រោយផងដែរ។

13962867_1778354592402041_2079159084860653750_o

លោកបានបន្ថែមថា៖ «នៅពេលនេះកីឡាកររបស់យើងមួយចំនួនមានអាយុច្រើន ខ្លះរងរបួស ហើយខ្លះទៀតក៏ត្រូវចូលនិវត្តន៍ ដូច្នេះក្លឹបរបស់យើងត្រូវការធនធានយុវជនសម្រាប់ក្លាយជាកម្លាំងនៅក្នុងការប្រកួតនៅពេលខាងមុខ ហើយយើងនឹងចាប់ផ្តើមហ្វឹកហាត់ និងចម្រាញ់យកពួកគេចាប់ពីសប្តាហ៍ក្រោយនេះទៅ បន្ទាប់ពីការប្រកួតលីគឆ្នាំនេះបញ្ចប់ ដើម្បីឱ្យទាន់ការប្រកួតកីឡាជាតិនៅខែក្រោយនេះ។ យើងមានគម្រោងនឹងជ្រើសរើសយកយុវជនដែលចាប់កំណើតចាប់ពីឆ្នាំ១៩៩៥ ឡើងទៅ ជារួមគឺមានវ័យចាប់ពី ១៨ ដល់ ២១ ឆ្នាំ និងត្រូវមកបង្វឹកដើម្បីក្លាយជាកីឡាករអាជីពតែម្តង។»

14102334_773691656105924_599944303401721405_n

សូមបញ្ជាក់ថា នេះគឺជាជំហានថ្មីមួយទៀតរបស់ក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិដែលជាក្លឹបបាល់ទាត់អាជីពធំមួយក្នុងចំណោមក្លឹបធំៗនៅកម្ពុជាក្នុងការកសាងកម្លាំងយុវជនសម្រាប់រដូវកាលថ្មី ខណៈដែលក្លឹបមួយនេះក៏នឹងចាប់ដៃគូជាមួយទីលានបាល់ទាត់ស្មៅធម្មជាតិ SCT Sport Complex  ដែលមានទីតាំងស្ថិតនៅក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ដើម្បីធ្វើ Home/Away សម្រាប់ប្រកួតលីគកំពូលនៅឆ្នាំ២០១៧ ខាងមុខនេះផងដែរ ហើយបើតាមការគ្រោងទុកទីលានផ្ទាល់ខ្លួនរបស់ក្លឹបប៉ូលីសនេះនឹងត្រូវបានកសាងឡើងស្របតាមស្តង់ដា ដោយមិនខុសពីកីឡដ្ឋាន RSN របស់ក្លឹបភ្នំពេញក្រោនប៉ុន្មានឡើយ៕

14256283_1161082557285020_608461320_n

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត