កីឡាករម្នាក់អាចនឹងត្រូវជម្រុះចេញពីក្រុម U-19 បន្ទាប់ពី យើុ សាហ្វី ត្រូវបានកោះហៅជាថ្មី!

នូ មករា September 8, 2016


ភ្នំពេញ៖ កីឡាករ យ៉ើ សាហ្វី ខ្សែការពារនៃក្រុមថ្នាលយុវជនរបស់ក្លឹបភ្នំពេញក្រោន ត្រូវបានលោក Ohara Kazunori គ្រូបង្វឹកក្រុមជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំកម្ពុជា(U-19) កោះហៅប្រមូលផ្ដុំជាថ្មី ដែលធ្វើឲ្យបញ្ជីឈ្មោះកីឡាករត្រៀមចូលរួមប្រកួតពានរង្វាន់ AFF U-19 Championship 2016 នៅវៀតណាមកើនដល់ ២៤នាក់ ។ អាស្រ័យហេតុនេះលោក Ohara នឹងធ្វើការជម្រុះកីឡាករម្នាក់ចេញទៀត មុននឹងធ្វើដំណើរទៅទីក្រុងហាណូនាថ្ងៃស្អែកនេះ ។

13717381_1767987210105446_38538830311196782_o

លោក ឈូក ពិសិដ្ឋ អ្នកចាត់ការទូទៅនៃក្រុមយុវជន U-19កម្ពុជា បានឲ្យដឹងនៅព្រឹកនេះថា ការកោះហៅកីឡាករ យ៉ើ សាហ្វី មកប្រមូលផ្ដុំពេលនេះ គឺជាការសម្រេចចិត្តរបស់លោក Ohara ព្រោះខ្សែការពារវ័យ ១៦ឆ្នាំនេះ ក៏ធ្លាប់ជាប់ឈ្មោះក្នុងបញ្ជីកីឡាករ ៥១នាក់ប្រមូលផ្ដុំកាលពីដំណាក់កាលទី១ ដែរ ប៉ុន្ដែដោយសារតែគ្រូបង្វឹកក្រុមជម្រើសជាតិ U-16កម្ពុជា ត្រូវប្រមូលផ្ដុំត្រៀមប្រកួតមិត្តភាពជាមួយយុវជន U-15ចិន ទើបលោក Ohara បង្ខំចិត្តឲ្យប្រធានក្រុមU-16 នេះបានវិលទៅជួយក្រុម U-16កម្ពុជាវិញ ។

13668946_1768851300019037_4676408437210284788_o

អ្នកចាត់ការទូទៅរូបនេះ បានបញ្ជាក់ទៀតថា ប៉ុន្ដែដោយសារការប្រកួតមិត្តភាពរវាងក្រុម U-16កម្ពុជា និង U-15ចិន ត្រូវបានលើកពេលមិនទាន់កំណត់កាលបរិច្ឆេទប្រកួតជាថ្មី គ្រាដែល យ៉ើ សាហ្វី ជាកីឡាករមានសមត្ថភាពម្នាក់ស្ថិតក្នុងចិត្តលោក Ohara ទើបលោកសម្រេចចិត្តកោះហៅគេមកហ្វឹកហាត់ជាថ្មី ប៉ុន្ដែមិនទាន់សម្រេចថា ត្រូវបញ្ចូលកីឡាករយុវជនភ្នំពេញក្រោនរូបនេះឲ្យជាប់ជម្រើស ២៣នាក់ ឬក៏យ៉ាងនោះទេ គឺត្រូវរង់ចាំការសម្រេច និងជម្រុះកីឡាករម្នាក់ចេញទៀត ប៉ុន្ដែមិនទាន់ដឹងកីឡាករណាម្នាក់ ត្រូវខ្ទាតចេញពីក្រុម U-19កម្ពុជានោះទេ ។

13725103_1768943826676451_2838330262478207562_o

សូមរំឮកថា ក្រុម U-19កម្ពុជា ដែលដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុនលោក Ohara Kazunori បានធ្វើការប្រមូលផ្ដុំហ្វឹកហាត់តាំងពីថ្ងៃទី១៤ ខែសីហាកន្លងទៅម្ល៉េះ ដោយមានកីឡាករសរុប ៥១នាក់ ប៉ុន្ដែក្រោយឆ្លងកាត់ការធ្វើតេស្ដសមត្ថភាព ៣ដំណាក់កាលរួចមក លោក Ohara បានចម្រាញ់សល់កីឡាករ ២៣នាក់ប៉ុណ្ណោះ មុននឹងលោកបញ្ចូលកីឡាករ យ៉ើ សាហ្វី ម្នាក់ទៀត ។ ជារួមក្នុងបញ្ជីឈ្មោះកីឡាករ U-19កម្ពុជា ២៤នាក់បច្ចុប្បន្ន គឺមានកីឡាករយុវជនមកពីក្លឹបភ្នំពេញក្រោន រហូតដល់ទៅ ១៦នាក់ឯណោះ ។

13975420_1777222765848557_4560844946398913917_o

ដោយឡែកចំពោះកម្មវិធីប្រកួតពានរង្វាន់ AFF U-19 Championship 2016 នឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែកញ្ញាខាងមុខនេះ នៅទីក្រុងហាណូ ប្រទេសវៀតណាម ដោយក្រុម U-19កម្ពុជា ស្ថិតក្នុងពូល B ជាមួយថៃ, អូស្ដ្រាលី, មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ។ សម្រាប់ការប្រកួតបើកឆាករបស់យុវជនកម្ពុជា នឹងត្រូវជួបក្រុមយុវជនអូស្រ្តាលី នៅថ្ងៃទី១២ ខែកញ្ញានេះ ហើយព្រឹត្តិការណ៍នេះដែរ ទូរទស្សន៍ឈានមុខក្នុងស្រុក BTV-News នឹងធ្វើការផ្សាយបន្ដផ្ទាល់រហូតដល់ចប់ទៀតផង ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត