US Open 2016: កីឡាករ Kei Nishikori យកឈ្នះកីឡាករ Andy Murray ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

លី រិទ្ធី September 8, 2016


កីឡាករលេខ ១ អង់គ្លេស Andy Murray បានធ្លាក់ចេញពីការប្រកួត Grand Slam នៅឆ្នាំនេះក្រោយចាញ់កីឡាករសញ្ជាតិ ជប៉ុន Kei Nishikori ដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ US Open ក្នុងការប្រកួត ៥ សិត។

កីឡាករ Murray លំដាប់លេខ ២ពិភពលោក នាំមុខ ២ សិតមុននៅក្នុងការប្រកួតនេះប៉ុន្តែចុងក្រោយបែរជាចាញ់ក្នុងលទ្ធផល 1-6 6-4 4-6 6-1 7-5 ក្នុងការប្រកួតដែលធ្វើឡើងរយៈពេល ៣ ម៉ោង និង ៥៧ នាទី។

ជើងឯក Wimbledon រូបនេះបានត់បង់ចង្វាក់លេងបន្ទាប់ពីមេឃភ្លៀង ហើយដំបូលត្រូវបានបិទ ស្របពេលដែលប្រព័ទ្ធសម្លេងមានការរំខានផងដែរ។

កីឡាករលំដាប់លេខ ៦ ពិភពលោកនឹងត្រូវជួបប្រកួតជាមួយកីឡាករ Juan Martin del Potro ឬ Stan Wawrinka នៅវគ្គបន្ត៕

“ខ្ញុំពិតជារំភើប និងរីករាយ ប៉ុន្តែខ្ញុំព្យាយាមសម្រួលអារម្មណ៍។ នៅពេលដំបូងខ្ញុំចាប់ផ្តើមមិនបានល្អនោះទេ Murray វាយត្រលប់បានល្អ ប៉ុន្តែខ្ញុំបញ្ចប់បានល្អ។ ភ្លៀងធ្លាក់ជួយឲ្យខ្ញុំផ្លាស់ប្តូរយុទ្ធសាស្រ្ត។ ហើយខ្ញុំក៏បានយកឈ្នះក្នុងការប្រកួតនេះតែម្តង។” នេះជាអ្វីដែលកីឡាករ Nishikori ជើងឯករងឆ្នាំ ២០១៤ បាននិយាយក្រោយទទួលបានជ័យជម្នះ៕

_91064160_035152142

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត