ផាន់ គ្រាន់ ចូលរួមប្រជែងយកខ្សែក្រវាត់ក្រោយរួចផុតពីទណ្ឌកម្ម

នូ មករា September 8, 2016


ភ្នំពេញ៖ អ្នកប្រដាល់ផាន់ គ្រាន់ មកពីក្លិបគុជសារកីឡាដែលបានជាប់ទណ្ឌកម្មរបស់សហព័ន្ធប្រដាល់ដោយសារតែលួចឆ្លងដែនទៅប្រកួតនៅស្រុកថៃនាពេលកន្លងមកនោះបានទទួលសិទ្ធិដើម្បីចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់វិញហើយបន្ទាប់ពីត្រូវបានផ្អាកមិនឲ្យប្រកួតចំនួន ៦សប្ដាហ៍រួចមក។

phan-kroan-800x600%e1%9f%a2%e1%9f%a0%e1%9f%a1%e1%9f%a5

នៅថ្ងៃទី១១ កញ្ញាខាងមុខអ្នកប្រដាល់រូបនេះនឹងត្រូវចូលរួមប្រកួតវគ្គវិលជុំខ្សែក្រវាត់ស្រាបៀរកម្ពុជាលើសង្វៀនអាស៊ីអាគ្នេយ៍ក្នុងប្រភេទទម្ងន់ ៦៩គីឡូក្រាម ដោយត្រូវប្រកួតជាមួយអ្នកប្រដាល់ឡាវ Thav Poulakvong ហើយបើតាមប្រវត្តិប្រកួតរបស់អ្នកប្រដាល់ឡាវរូបនេះគឺមិនអន់នោះទេ។ គេមានប្រវត្តិប្រកួតចំនួន ៩៨ដង ឈ្នះ ៨០ដង ចាញ់ ១៦ដង និងស្មើពិន្ទុ ២ដង យ៉ាងណាក៏ដោយ លោកថៃ អ៊ូ ដែលជាអ្នកនាំអ្នកប្រដាល់បរទេសមកប្រកួតនៅស្រុកខ្មែរនោះបានឲ្យដឹងថា លោកមិនបានដឹងពីសមត្ថភាពរបស់អ្នកប្រដាល់ឡាវរូបនេះឡើយ ព្រោះលោកមិនធ្លាប់បានឃើញគេប្រកួតនោះទេ ។

thav-phuo-lakvounglao-800x600

ចំពោះផាន់ គ្រាន់ វិញមានប្រវត្តិប្រកួតចំនួន ៧៩ដង ឈ្នះ ៦៦ដង ចាញ់ ១២ដង និង ស្មើពិន្ទុ ១ដង ហើយធ្លាប់ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែរប៉ុន្តែមួយរយៈចុងក្រោយនេះការប្រកួតរបស់គេបានជួបបរាជ័យញឹកញាប់ណាស់ ប៉ុន្តែសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ដណ្តើមខ្សែក្រវាត់បែបនេះប្រហែលជាគេបានត្រៀមខ្លួនល្អហើយមើលទៅ៕

អត្ថបទ៖ វ៉ាន្នី

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត