ខ្សែប្រយុទ្ធ ម៉ៅ ពិសិដ្ឋ ក្លាយជាកីឡាករក្មេងជាងគេក្នុងក្រុម​U-19 កម្ពុជាសម្រាប់ពាន AFF U-19 ឆ្នាំនេះ

នូ មករា September 7, 2016


ភ្នំពេញ៖ ខ្សែប្រយុទ្ធវ័យក្មេង ម៉ៅ ពិសិដ្ឋ ដែលបានបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ក្នុងការប្រកួតពានរង្វាន់ AFF U-16 Championship 2016 នាពេលកន្លងមក បានក្លាយជាកីឡាករដែលមានវ័យក្មេងជាងគេនៅក្នុងបញ្ជីឈ្មោះក្រុមកីឡាករបាល់ទាត់ជម្រើសជាតិអាយុក្រោម១៩ ឆ្នាំរបស់កម្ពុជាដែលនឹងត្រូវចេញទៅប្រកួតនៅក្នុងប្រទេសវៀតណាមនារយៈពេលប៉ុន្មានថ្ងៃទៀតនេះ។

ឮ

យុវជនដែលមានប្រភពចេញពីក្រុមថ្នាលរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនរូបនេះ បានចាប់កំណើតនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០០០ ដូច្នេះគេទើបតែមានអាយុត្រឹមតែ ១៦ ឆ្នាំតែប៉ុណ្ណោះ។ បើទោះបីជាមានវ័យតិចជាងគេក៏ពិតមែន ប៉ុន្តែ ពិសិដ្ឋ គឺជាកីឡាករដែលមានសមត្ថភាពមួយរូប និងធ្លាប់មានប្រវត្តិស៊ុតបញ្ចូលទីគូប្រកួតតាំងតែពីពេលដែលគេចាប់ផ្តើមចូលហ្វឹកហាត់នៅក្នុងថ្នាលយុវជនរបស់ភ្នំពេញក្រោនមកម្ល៉េះ។ មិនត្រឹមតែប៉ុណ្ណោះរូបគេ ទទួលបានភាពល្បីល្បាញជាបន្តបន្ទាប់ក្រោយពីបានជាប់ចូលលេងនៅក្នុងក្រុម U-16 កម្ពុជា និងបានទាត់បញ្ចូលទី ២គ្រាប់នៅក្នុងជំនួបជាមួយក្រុមU-16 ជម្រើសជាតិទីម័រកាលពីការប្រកួតពាន AFF U-16 នោះ។

14231325_1347511898609664_3391474217605258698_o

ការជាប់ឈ្មោះជាលើកដំបូងនៅក្នុងក្រុមU-19 ជម្រើសជាតិក្នុងវ័យត្រឹមតែ១៦ ឆ្នាំនេះបានក្លាយជាការត្រួសត្រាយផ្លូវថែមទៀតសម្រាប់ខ្សែប្រយទ្ធវ័យក្មេងដែលមានចរិតស្លូតបូត និងស្រគត់ស្រគុំរូបនេះក្នុងការឆ្ពោះទៅសម្រេចគោលដៅដើម្បីក្លាយជាកីឡាករបាល់ទាត់អាជីពដ៏លេចធ្លោមួយរូបនៅកម្ពុជា ខណៈដែលរូបគេបានប្តេជ្ញាថានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពសម្រាប់ការប្រកួតពាន AFF U-19 Championship ដែលនឹងត្រូវនៅប្រទេសវៀតណាមចាប់ផ្តើមចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែកញ្ញា ខាងមុខនេះ៕

13064718_1260199644007557_505645093347349528_o

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត