សហព័ន្ធប្រដាល់ព្រមានដាក់ទណ្ឌកម្មកីឡាករ និងគ្រូបង្វឹកដែលចេញទៅវាយក្រៅស្រុកដោយគ្មានការអនុញ្ញត្ត

នូ មករា September 7, 2016


ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់កម្ពុជាបានព្រមានធ្ងន់ៗថា ចាប់ពីពេលនេះទៅបើអ្នកប្រដាល់ណា ឬ គ្រូបង្វឹកណានាំសិស្សទៅប្រកួតនៅក្រៅប្រទេសដោយគ្មានការអនុញ្ញាត្តពីសហព័ន្ធទេនោះនឹងត្រូវទទួលការដាក់ពិន័យហើយ ។

photo_2016-09-06_11-13-38 [800x600]

ការព្រមាននេះបានកើតឡើង ក្រោយពីនាពេលកន្លងមកមានគ្រូបង្វឹកខ្លះដោយសារតែចង់បានលុយពេកក៏លួចនាំអ្នកប្រដាល់របស់ខ្លួនទៅប្រកួតនៅស្រុកក្រៅដូចជានៅប្រទេសថៃជាដើមតាមរបៀបស៊ីលុយ ឬ ភ្នាល់លុយក៏មានដែរ ដោយការទៅចូលរួមប្រកួតបែបនេះសូម្បីតែការតុបតែងខ្លួនឡើងប្រកួតក៏ធ្វើតាមរបៀបថៃដែរដោយគេឲ្យពាក់ឆ្នួតក្បាលរបស់ថៃទៀតផង ។

maxresdefault

ប្រធានសហព័ន្ធប្រដាល់កម្ពុជារូបនេះបានបញ្ជាក់ថា សម្រាប់អ្នកប្រដាល់ដែលមិនល្បីឈ្មោះ ឬមិនសូវល្បីមិនសូវជាមានបញ្ហាទេហើយកម្រិតនៃការដាក់ទណ្ឌកម្មក៏មិនសូវធ្ងន់ដែរប៉ុន្តែសម្រាប់អ្នកដែលល្បីល្បាញ និង គ្រូៗ ឬមន្ត្រីប្រដាល់ដែលលួចនាំអ្នកប្រដាល់ល្បីៗទៅប្រកួតដោយមិនឲ្យសហព័ន្ធដឹងនោះនឹងទទួលទណ្ឌកម្មធ្ងន់ធ្ងរហើយអាចនឹងបញ្ឈប់លែងឲ្យបន្តអាជីពជាអ្នកប្រដាល់ ឬ គ្រូប្រដាល់មួយជីវិតប្រសិនបើការចេញទៅប្រកួតខុសច្បាប់នោះប៉ះពាល់ធ្ងន់ធ្ងរដល់វប្បធម៌ និងសេចក្ដីថ្លៃថ្នូររបស់ជាតិនោះ៕

photo_2016-09-05_04-03-08 [800x600]

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត