ឈិន ឈឿន៖ ការពារជាតិឈ្នះពាន ឬអត់ មិនបញ្ហា តែសំខាន់គឺក្រុមធ្វើបានល្អឆ្នាំនេះ!

នូ មករា September 7, 2016


ភ្នំពេញ៖ «ទោះក្រុមខ្ញុំបានឈ្នះពាន ឬក៏អត់ ក៏គ្មានបញ្ហាអ្វីដែរ ព្រោះខ្ញុំគិតថា រដូវកាលថ្មីនេះ ក្រុមខ្ញុំពិតជាធ្វើបានល្អ ប៉ុន្ដែបញ្ហាចំពោះមុខ គឺយើងត្រូវការ ៣ពិន្ទុពេញសម្រាប់មួយប្រកួតចុងក្រោយ នៅថ្ងៃទី០៩ ខែកញ្ញានេះ» ។ នេះគឺជាសម្ដីកីឡាករ ឈិន ឈឿន ខ្សែបម្រើស្លាបដ៏សំខាន់របស់ក្រុមក្រសួងការពារជាតិ ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗកន្លងទៅ ។

13537534_1017333588342928_9155095146282080931_n

ការលើកឡើងបែបនេះ គឺស្របពេលការប្រកួតបាល់ទាត់ជើងឯកលីគកំពូលកម្ពុជា បានឈានដល់សប្ដាហ៍ចុងក្រោយក្នុងសប្ដាហ៍នេះ ប៉ុន្ដែមានក្រុមខ្លាំង ២ក្រុមកំពុងមានពិន្ទុប្រកៀកប្រកិតគ្នានៅឡើយ ពោលគឺលើសខ្វះគ្នាតែ ១ពិន្ទុប៉ុណ្ណោះ គឺមានក្រុមបឹងកេតអង្គរ និងក្រុមក្រសួងការពារជាតិ ហើយក្រុមខ្លាំងទាំងពីរ សុទ្ធតែនៅសល់មួយប្រកួតក្នុងដៃដែលជាក្ដីសង្ឃឹមប្រជែងតំណែងជើងឯករៀងៗខ្លួន ។

13606722_1019066221502998_689348846383112371_n

កីឡាករជម្រើសជាតិកម្ពុជា ឈិន ឈឿន បាននិយាយថា ថ្វីត្បិតក្រុមជើងឯក នៅមិនទាន់ដឹងច្បាស់ថា បឹងកេតអង្គរ ឬក្រសួងការពារជាតិ ប៉ុន្ដែមកទល់ពេលនេះលោកមិនទាន់គិតរឿងឈ្នះពាន ឬក៏អត់នោះទេតែសំខាន់គឺលោកចង់បាន ៣ពិន្ទុពេញក្នុងការប្រកួតចុងក្រោយ ដោយត្រូវជួបក្រុមអាស៊ីអឺរ៉ុប នៅថ្ងៃទី០៩ ខែកញ្ញាចុងសប្ដាហ៍នេះ ដើម្បីបង្ហាញពីភាពរីកចម្រើននៃក្រុមក្រសួងការពារជាតិ ក្នុងរដូវកាលថ្មីនេះ ៕

14047371_1778339632403537_667415334305871731_o

អត្ថបទ៖

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត