US Open: កីឡាការីនី Caroline Wozniacki ជួបកីឡាការីនី Angelique Kerber នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

នូ មករា September 7, 2016


កីឡាការីនី Caroline Wozniacki បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ US Open ជាលើកទី៥ ក្នុងអាជីពរបស់ខ្លួនបន្ទាប់ពីបានយកឈ្នះលើកីឡាការីនី Anastasija Sevastova ដែលរងរបួសកជើងនៅក្នុងវគ្គ quarter-final។

កីឡាការីនី បានរងរបួសកជើងខាងស្តាំក្រោយពីបានដួលមិនទំនងនៅក្នុងការប្រកួត game ទី ២ ហើយកីឡាការីនី ក៏បានយកឈ្នះក្នុងលទ្ធផល 6-0 6-2 តែម្តង។

កីឡាការីនីរូបនេះ នឹងត្រូវប្រកួតជាមួយកីឡាការីនីសញ្ជាតិអាល្លឺម៉ង់ លំដាប់លេខ ២ ពិភពលោក Angelique Kerber នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

គួរបញ្ជាក់ផងដែរថា កីឡាការីនី Kerber វ័យ ២៩ ឆ្នាំបានយកឈ្នះលើជើងឯករងឆ្នាំ ២០១៥ កីឡាការីនី Roberta Vinci ក្នុងលទ្ធផល 7-5 6-0៕

Screen Shot 2016-09-07 at 8.44.32 AM

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់