ប៉េតង់កម្ពុជាឈ្នះមេដាយមាស​១ និងសំរឹទ្ធ១ ក្នុងការប្រកួតអន្តរជាតិនៅវៀតណាម

នូ មករា September 6, 2016


វៀតណាម៖ ក្រុមអត្តពលិកប៉េតង់បាននាំមកនូវជ័យជម្នះថ្មីមួយថែមទៀតសម្រាប់មាតុភូមិកម្ពុជា ដោយបានឈ្នះមេដាយមាស ១គ្រឿង និងមេដាយសំរឹទ្ធ ១គ្រឿងផងដែរពីការប្រកួតកីឡាប៉េតង់ក្នុងព្រឹត្តិការណ៍ The 25th Ho Chi Minh City Laboure Culture Palace Petanque International Championship ដែលមានការចូលរួមពីសំណាក់អត្តពលិកមកពីប្រទេសចំនួន ៥ គឺកម្ពុជា វៀតណាម ឡាវ ថៃ និងម៉ាឡេស៊ី។

petong

យោងតាមការចុះផ្សាយរបស់គេហទំព័រថ្មីៗ បានឱ្យដឹងថា កម្ពុជាបានឈ្នះមេដាយមាសលើវិញ្ញាសាវាយយកពិន្ទុនារីអាយុ ១៨-២៣ឆ្នាំ ចំណែកឯមេដាយសំរឹទ្ធបានឈ្នះលើវិញ្ញាសាវាយជាក្រុមនារី។ សូមបញ្ជាក់ថា នេះគឺជាជោគជ័យថ្មីមួយទៀតរបស់កីឡាប៉េតង់កម្ពុជាបន្ទាប់ពីទទួលបានមេដាយចំនួន ១៦ គ្រឿងក្នុងការប្រកួតពានរង្វាន់យុវជនអាសុីអាគ្នេយ៍លើកទី៣ នៅប្រទេសឡាវកាលពីពេលថ្មីៗនេះ ខណៈដែលសហព័ន្ធប៉េតង់ក៏កំពុងតែត្រៀមខ្លួនដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់អាសុី (Asian Beach Games) លើកទី៥ នៅទីក្រុងដាណាងប្រទេសវៀតណាមនាចុងខែកញ្ញានេះផងដែរ៕

petang_2

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត