ក្រុមU-19 ជម្រើសជាតិកម្ពុជា នឹងប្រកួតកម្តៅសាច់ដុំជាមួយក្រុមប៉ូលីស​ នៅថ្ងៃស្អែកមុនចេញទៅវៀតណាម

នូ មករា September 6, 2016


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ១៩ ឆ្នាំ (U-19) របស់កម្ពុជា និឹងត្រូវប្រកួតមិត្តភាពម្តងទៀតជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិមុននឹងចេញដំណើរឆ្ពោះទៅប្រកួតដណ្តើមពានរង្វាន់ AFF U-19 Championship 2016 នៅក្នុងប្រទេសវៀតណាមដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែកញ្ញា ខាងមុខនេះ។

14205970_1787180421519458_5559207039423560000_o

ការប្រកួតមិត្តភាពដកស្រង់បច្ចេកទេសរបស់ក្រុមជម្រេីសជាតិកម្ពុជាអាយុក្រោម១៩ នេះនឹងត្រូវធ្វើឡើងនៅវេលាម៉ោង ៣:៣០នាទីរសៀលថ្ងៃទី៧ ខែកញ្ញា ស្អែកនេះ នៅមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី។ គួររំលឹកថា កាលពីសប្តាហ៍មុននេះក្រុម U-19 កម្ពុជា បានយកឈ្នះលើក្រុមប៉ូលីសក្នុងលទ្ធផល ៣-០ តាមរយៈគ្រាប់បាល់ដែលរកបានកីឡាករថ្នាលយុវជនរបស់ភ្នំពេញក្រោន ម៉ាត់ សាក់រ៉ូវី ៕

14138165_1785869194983914_330447783556220689_o

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត