ដំណឹងល្អ! BTV-News ធ្វើការផ្សាយបន្ដផ្ទាល់ពាន AFF U-19 Championship នៅវៀតណាម

នូ មករា September 6, 2016


ភ្នំពេញ៖ ទីបំផុតអ្នកគាំទ្រកម្ពុជាបានសប្បាយទៀតហើយ! ដោយលោក គង់ ហួន អ្នកព័ត៌មានកីឡានៅទូរទស្សន៍បាយ័នព័ត៌មាន(BTV-News) បានបញ្ជាក់ថា ក្រុមការងាររបស់លោកនឹងការផ្សាយបន្ដផ្ទាល់នូវការប្រកួតជើងឯកពានរង្វាន់យុវជនអាយុក្រោម ១៩ឆ្នាំ AFF U19 Championship 2016 ដែលក្រុម U-19កម្ពុជា នឹងចូលរួមប្រកួតនៅវៀតណាម ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែកញ្ញាខាងមុខនេះ ដោយនឹងធ្វើការផ្សាយ ២៤ ប្រកួតក្នុងចំណោមការប្រកួតទាំង ២៥  (មួយថ្ងៃផ្សាយ ២ ប្រកួត) ។

14138165_1785869194983914_330447783556220689_o

នេះគឺជាដំណឹងល្អសម្រាប់អ្នកគាំទ្រកម្ពុជាស្របពេលពួកគេកំពុងទន្ទឹងរង់ចាំមើលទូរទស្សន៍ក្នុងស្រុកណាមួយចេញមុខផ្សាយបន្ដផ្ទាល់ពានរង្វាន់យុវជនប្រចាំតំបន់អាស៊ាននេះ ។ ចំពោះក្រុមគោព្រៃជំទង់កម្ពុជា គឺស្ថិតក្នុងពូលB ជាមួយក្រុមការពារតំណែងជើងឯកថៃ មីយ៉ាន់ម៉ា អូស្រ្ដាលី ឡាវ និងឥណ្ឌូនេស៊ី ដែលជាសុទ្ធសឹងជាក្រុមខ្លាំងប្រចាំតំបន់ ។

14188541_1785966114974222_7697702418826601242_o

យោងតាមការឲ្យដឹងពីលោក ឈូក ពិសិដ្ឋ អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំកម្ពុជាបានឲ្យដឹងថា ក្រុម U-19កម្ពុជា នឹងចេញដំណើរទៅវៀតណាម នៅល្ងាចថ្ងៃទី០៩ ខែកញ្ញាខាងមុខនេះ ប៉ុន្ដែមុននឹងចេញដំណើរក្រុមយុវជនដឹកនាំដោយលោកគ្រូបង្វឹកជនជាតិជប៉ុន Ohara Kazunori នេះនឹងមានប្រកួតមិត្តភាពមួយ នៅទន្លេបាទី នាថ្ងៃទី០៧ ខែកញ្ញាខានស្អែកនេះដោយត្រូវជួបប្រកួតជាថ្មីជាមួយក្រុមប៉ូលីស ដែលធ្លាប់បានយកឈ្នះក្នុងលទ្ធផល ៣-០ កាលពីចុងសប្ដាហ៍មុន៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត