V.League 1: លទ្ធផល និងតារាងពិន្ទុសរុបសប្តាហ៍ទី ២៤

លី រិទ្ធី September 6, 2016


ការប្រកួតលីកកំពូលនៃប្រទេស វៀតណាម ឬ V.League 1 ជិតដល់ទីបញ្ចប់ដោយសប្តាហ៍នេះគឺជាសប្តាហ៍ទី ២៤ ហើយ។ ខណៈការប្រកួតកាន់តែខិតជិតមកដល់ទីបញ្ចប់ការប្រកួតប្រជែងដំណែងជើងឯកនៅតែតឹងតែងនៅឡើយដោយបច្ចុប្បន្ននេះក្លឹប Hai Phong, SHB Da Nang, Ha Noi T&T និងក្លឹប T. Quang Ninh មានពិន្ទុខុសគ្នាមិនច្រើននោះទេ។

សម្រាប់ការប្រកួតសប្តាហ៍នេះក្លឹបកំពូលៗដែលកំពុងប្រជែងដំណែងើងឯកនោះសុទ្ធតែរកបានជ័យជម្នះក្នុងការប្រកួតសប្តាហ៍ដ៏សំខាន់នេះដូចជា ក្លឹប Hai Phong បានយកឈ្នះលើក្លឹប Q.Quang Nam ក្នុងលទ្ធផល ២-១។

រីឯក្លឹប SHB Da Nang ដែលត្រូវទៅប្រកួតជាមួយក្លឹប Sai Gon នោះ។ ក្លឹប SHB Da Nang ក៏ទទួលបានជ័យជម្នះលើក្លឹប Sai Gon ក្នុងលទ្ធផល ៣-១ ផងដែរ។ ចំណែកឯក្លឹប T. Quang Ninh ដែលត្រូវជួបប្រកួតជាមួយក្លឹប FLC Thanh Hoa នោះបានបញ្ចប់ទៅក្នុងលទ្ធផល ៣-១។

ចំណែកឯក្លឹប Ha Noi T&T ដែលទទួលក្លឹប S. Khanh Hoa នោះក៏ទទួលបានជ័យជម្នះផងដែរដែលយកឈ្នះលើក្នុងលទ្ធផល ១-0។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះក្លឹប Ha Noi T&T ឡើងមកឈនៅកំពូលតារាងពិន្ទុវិញដែលមាន ៤៤ ពិន្ទុ ខណៈក្លឹប T. Quang Ninh ឡើងមកឈនៅលេខ ២ មាន ៤៤ ពិន្ទុ ស្របពេលដែលក្លឹប Hai Phong ធ្លាក់មកឈនៅលេខ ៣ ដែលមាន ៤៤ ពិន្ទុ និងក្លឹប SHB Da Nang ឈនៅលេខ ៤ មាន ៤៣ ពិន្ទុ។ ខាងក្រោមជាលទ្ធផល និងតារាងពិន្ទុសរុបសម្រាប់សប្តាហ៍ទី ២៤ នេះ៕

14225521_1224050414325040_3518277495759381926_n

14225520_1224080577655357_2492110727603283629_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ V.League 1

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត