កែវ រំចង់ នឹងត្រូវជួបជើងខ្លាំងបារាំង Morgan Adrar នៅប៉ារីសចុងខែតុលាខាងមុខនេះ

នូ មករា September 6, 2016


ភ្នំពេញ៖  នៅអំឡុងចុងខែតុលាខាងមុខនេះ កីឡាករប្រដាល់កម្ពុជា កែវ រំចង់ នឹងត្រូវចេញទៅប្រកួតបង្អួតសមត្ថភាពនៅលើទឹកដីនៃសាធារណរដ្ឋបារាំងក្នុងកម្មវិធី Best of Siam ដោយត្រូវប៉ះជើងខ្លាំង Morgan Adrar ដែលជាម្ចាស់ខ្សែក្រវាត់ប្រដាល់ Muay Thai ដល់ទៅ ៤ ឯណោះ។

14192639_1841353916093296_6233094107888459859_n

កីឡាករសញ្ជាតិបារាំងវ័យ ២៩ឆ្នាំរូបនេះកំពុងគ្រងតំណែងជាម្ចាស់ខ្សែក្រវាត់ WBC Muay Thai world championship, WMC Muay Thai (Europe) championship, WBC Muay Thai (Europe) championship, និង WFC Muay Thai (Europe) championship ដោយមានប្រវត្តិប្រកួត ៥៤ដងក្នុងនោះឈ្នះ ៤៥ដងផងដែរ។

14199220_270532616673046_6421970429421730953_n

យោងតាមការគ្រោងទុក អ្នកប្រដាល់កម្ពុជាដែលទទួលបានភាពល្បីល្បាញបន្ទាប់ពីបានផ្តួលជើងខ្លាំងថៃ Iquezang ក្នុងកម្មវិធី Thai Fight កាលពីចុងឆ្នាំ២០១៥ កន្លងទៅនេះ នឹងត្រូវប្រកួតនៅលើសង្វៀន Halle Carpentier ក្នុងក្រុងប៉ារីស នាថ្ងៃទី២៩ ខែតុលា ខាងមុខនេះ៕

12628451_10205205065078470_5312551287088970189_o

អត្ថបទ៖ មករា

ប្រភព៖ arabsmma

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត