អតីតអគ្គលេខាធិការសហព័ន្ធវាយកូនឃ្លីលើតុចេញប្រាក់ប៉ាវបាយអ្នកឈ្នះមេដាយនៅថៃដើម្បីជាការលើកទឹកចិត្ត

នូ មករា September 5, 2016


ភ្នំពេញ៖ កាលពីពេលថ្មីៗនេះលោកស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុបានចេញប្រាក់ហោប៉ៅផ្ទាល់ខ្លួនដើម្បីប៉ាវបាយដល់ក្រុមកីឡាករវាយកូនឃ្លីលើតុវ័យក្មេងកម្ពុជាដែលដណ្ដើមបានមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍ASEAN School Games នៅប្រទេសថៃនាពេលកន្លងមក។

IMG_2509 [800x600]

លោកសុទ្ធារិទ្ធ បានលើកឡើងថាលោកមិនមានបំណងមកកាន់ការងារជាអគ្គលេខាធិការសហព័ន្ធនេះវិញទេព្រោះលោកលាលែងហើយតែលោកអាណិតកីឡាករវ័យក្មេងៗរបស់លោកដែលខិតខំរកបានមេដាយហើយនោះហាក់ដូចជាមិនបានទទួលការលើកទឹកចិត្តទៅវិញ ។ លោកបន្តថាដោយសារមានមនោសញ្ចេតនាជាមួយពួកគេទើបលោកសម្រេចចិត្តប៉ាវបាយពួកគេមួយពេលដើម្បីជាការលើកទឹកចិត្តពួកគេឱ្យបន្តខិតខំហ្វឹកហាត់ថែមទៀត  ហ់ើយបើពួកគេជួបការលំបាកលោកនឹងជួយគេទៅតាមលទ្ធភាពដែលលោកមានក្នុងឋានៈជារៀមច្បងមួយរូបបាន៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត