ប៉េតង់បង្កើនការហ្វឹកហាត់ត្រៀម Asian Beach Games ខណៈថ្ងៃប្រកួតកាន់តែជិតចូលមកដល់

នូ មករា September 5, 2016


ភ្នំពេញ៖ នាថ្ងៃទី២៣ ខែកញ្ញា ខាងមុខនេះ ព្រឹត្តិការណ៍ប្រកួតកីឡាឆ្នេរខ្សាច់អាសុី (Asian Beach Games) នៅប្រទេសវៀតណាមដែលមានការចូលរួមពីប្រទេសចំនួន ៤៥នៅទូទាំងតំបន់អាសុីនឹងចាប់ផ្ដើមប្រកួតហើយ ខណៈដែលអត្តពលិកនៃប្រភេទកីឡាប៉េតង់កម្ពុជាកំពុងតែបង្កើនការហ្វឹកហាត់កាន់តែខ្លាំងថែមទៀតក្នុងជំនឿចិត្តថានឹងអាចឈ្នះមេដាយត្រលប់មកកម្ពុជាវិញ។

12278705_1500787196889079_906612802989114964_n

សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍នេះកម្ពុជានឹងបញ្ជូនអត្តពលិកប៉េតង់ចំនួន ១៨នាក់ (ស្រី៩នាក់) ទៅចូលរួមដោយពួកគេសុទ្ធសឹងជាកីឡាករ កីឡាការិនីដែលមានសមត្ថភាពខ្ពស់ និងបានឆ្លងកាត់ការចម្រាញ់យ៉ាងយកចិត្តទុកពីសំណាក់គ្រូបង្វឹកក្នុងចំណោមអត្តពលិកជម្រើសទាំង ២៤នាក់របស់សហព័ន្ធ។ លើសពីនេះពួកក៏ជាកីឡាករ កីឡាការិនីដែលមានសក្តានុពល និងដែលធ្លាប់ដណ្តើមបានមេដាយពីព្រឹតិ្តការណ៍នានាជាច្រើនជូនជាតិមាតុភូមិ ហើយក៏មានវត្តមានម្ចាស់មេដាយមាសពិភពលោក កែ ឡេង ចូលរួមផងដែរ។

12241318_1500787266889072_4971901907138052085_n

លោក អ៊ឹម ផាត គ្រូបង្វឹកក្រុមជម្រើសជាតិបានឱ្យដឹងថា៖ «មកដល់ពេលនេះ ក្រុមអត្តពលិកទាំងអស់បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីអោយស៊ាំជាមួយកម្តៅថ្ងៃ ដោយយើងធ្វើការហ្វឹកហាត់ពេលព្រឹក ៣ម៉ោងចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ១១ព្រឹក និងពេលល្ងាចចាប់ពីម៉ោង ២:៣០នាទីដល់ម៉ោង ៦ល្ងាច»។ ទន្ទឹមនឹងនេះ លោកសង្ឃឹមយ៉ាងមុតមាំថា ការហ្វឹកហាត់នេះនឹងធ្វើឲ្យក្រុមកីឡាករកម្ពុជាអាចសាុំទៅនឹងទីលាន និងកម្តៅថ្ងៃជាពិសេសទទួលបានតិចនិក និងបច្ចេកទេសល្អៗដើម្បីធ្វើជាបទពិសោធន៍សម្រាប់ត្រៀមប្រជែងដណ្តើមជ័យជម្នះពីព្រឹត្តិការណ៍នេះ។

12316316_1502828510018281_3079703546152923555_n

គួបញ្ជាក់ផងដែរថា ប្រតិភូកីឡាព្រមទាំងកីឡាករ កីឡាការិនីកម្ពុជានឹងចាកចេញពីកម្ពុជានៅថ្ងៃទី២៣ ខែកញ្ញា ខាងមុខនេះដើម្បីចូលរួមប្រកួតកីឡាឆ្នេរខ្សាច់ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥-៣០ ខែកញ្ញា នៅទីក្រុងដាណាង ប្រទេសវៀតណាម៕

អត្ថបទ៖ រ័ត្ន

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត