លទ្ធផលនៃការប្រកួតលើសង្វៀនអាសុីអាគ្នេយ៍ និង TV5 ម្សិលមិញ

នូ មករា September 5, 2016


ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតដណ្ដើមខ្សែក្រវាត់ស្រាបៀរកម្ពុជាលើសង្វៀនអាស៊ីអាគ្នេយ៍បានចាប់ផ្ដើមហើយនៅល្ងាចថ្ងៃទី៤ ខែកញ្ញា ម្សិលមិញនេះដោយមានអ្នកប្រដាល់កម្ពុជា ៤រូប ថៃ ២រូប និង ឡាវ ២រូបចូលរួម ។គួរបញ្ជាក់ថានេះជាការប្រកួតតាមរូបមន្តជាក្រុមដោយក្រុមអ្នកប្រដាល់កម្ពុជាប្រកួតជាមួយក្រុមអ្នកប្រដាល់បរទេស។ ក្រុមទាំង ២ នេះនរណាមានពិន្ទុលើសគេនឹងឡើងប្រកួតចុងក្រោយដណ្ដើមខ្សែក្រវាត់តែម្តង ។

photo_2016-09-05_04-03-08 [800x600]

សម្រាប់ថ្ងៃដំបូងនោះដែរមានការប្រកួតចំនួន ២ គូហើយអ្នកប្រដាល់កម្ពុជាពុទ្ធ ឆាយរិទ្ធី មកពីក្លិបពុទ្ធសេរីវង្សបានប្រកួតចាញ់អ្នកប្រដាល់ថៃ Super Chhai ដោយពិន្ទុដាច់តែម្ដង ចំណែក រឿង សោភ័ណ្ឌ មកពីក្លិបម្កុដរាជសីហ៍បានប្រកួតឈ្នះអ្នកប្រដាល់ថៃ Thai Oulek ដោយពិន្ទុទាំងលំបាកបន្ទាប់ពីតស៊ូ ៥ ទឹកពេញនោះ ។

photo_2016-09-05_04-04-35 [800x600]

ចំពោះការប្រកួតក្នុងព្រឹត្តិការណ៍ TV5 Boxing Knock-Out លើសង្វៀនTV5 សម្រាប់ជុំទី ២វិញនោះអ្នកប្រដាល់ ហេង ពន្លឺ មកពីក្លិបព្រៃទទឹងកីឡាបានបាត់បង់ឱកាសសម្រាប់ឡើងទៅប្រកួតជុំទី៣ បន្ទាប់ពីប្រកួតចាញ់អ្នកប្រដាល់ ឈុន បញ្ញា មកពីក្លិបរ៉ាហាប់ស្វាយប៉ាកដោយពិន្ទុនោះ។ រីឯអ្នកប្រដាល់ រិទ្ធ ប្រាក់ប៊ិន មកពីក្លិបកងពលតូចលេខ៧០ ក៏បានខ្ទាតចេញពីការប្រកួតជម្រុះជុំទី២ នេះដែរបន្ទាប់ពីតស៊ូជាមួយ ម៉ន វន្នី មកពីក្លិបការិយាល័យទី៥ កងទ័ពជើងគោកមិនបានជោគជ័យនោះ៕

photo_2016-09-05_04-05-00 [800x600]

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត