ខ្សឹបៗ…លេចលឺថា អត្តពលិកម្នាក់ៗត្រូវបង់ ១០ម៉ឺនរៀលដើម្បីបានសិទ្ធិចូលប្រកួតកីឡាជាតិ!

នូ មករា September 5, 2016


ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១ (National Game) ឆ្នាំ២០១៦ នឹងចាប់ផ្ដើមដំណើរការនាចុងខែតុលាខាងមុខនេះហើយ ខណៈនេះដែរគ្រប់បណ្ដាសហព័ន្ធកីឡាជាតិ និងក្លឹប ឬមន្ទីអប់រំទាំងអស់កំពុងតែដុតដៃដុតជើងយ៉ាងខ្លាំងក្នុងការរៀបចំបញ្ជូនអត្តពលិករបស់ខ្លួនដើម្បីចូលរួមប្រកួតលើវិញ្ញាសាកីឡានានា ផ្ទុយទៅវិញសហព័ន្ធមួយចំនួនទៀតនៅមិនទាន់បានបញ្ជូនអត្តលិកដែលមានសមត្ថភាពរបស់ខ្លួនចូលរួមនៅឡើយទេដោយសារតែបញ្ហាហិរញ្ញវត្ថុ។

12961410_811760382261513_1572095519059894308_o

ពាក់ព័ន្ធនឹងបញ្ហានេះ ត្រូវបានគេបង្ហើបប្រាប់ថា ខាងក្រសួងអប់រំយុវជន និងកីឡា ដែលជាអ្នករៀបចំព្រឹត្តិការណ៍នេះបានតម្រូវឱ្យអត្តពលិកម្នាក់ៗបង់សិទ្ធិចូលរួមប្រកួតដែលមានចំនួនប្រមាណជា ១០ម៉ឺនរៀលក្នុងម្នាក់។ ប្រភពដែលសូមមិនបញ្ចេញឈ្មោះបានលើកឡើងថា មន្ត្រីសហព័ន្ធកីឡាជាតិមួយចំនួនបានព្យាយាម សុំការអនុគ្រោះពីក្រសួងអប់រំ យុវជន និងកីឡាច្រើនដងមកហើយ ដើម្បីសុំការសម្រួលជូនដល់ក្លឹបឬមន្ទីរដែលគ្មានលទ្ធភាពបង់ថ្លៃសិទ្ធិប្រកួត ប៉ុន្តែក្រសួងអប់រំមិនអនុញ្ញាតឱ្យឡើយ។

sea-games-soccer-cambodia-gets-new-date_cambodiaback_october-29-2011-338pm

 

ប្រភពដដែលបានបន្តថា តម្លៃ ១០ម៉ឺនរៀលសម្រាប់កីឡាករម្នាក់មិនថ្លៃអីប៉ុន្មាននោះទេ ប៉ុន្តែសំខាន់ក្នុងកម្មវិធីប្រកួតមួយអាចមានកីឡាករចូលរួមដល់រាប់រយនាក់ ម្យ៉ាងទៀតអង្គភាពខ្លះបង្ហាត់កីឡាករដោយមិនយកប្រាក់ឡើយ ដូច្នេះតើពួកគេមានលុយមកពីណាដើម្បីចេញបង់ឱ្យគ្រប់កីឡាករ កីឡាការិនីនោះ? ហេតុនេះ សម្រាប់ការរៀបចំកីឡាជាតិលើកទី១ នេះគ្រប់បណ្ដាសហព័ន្ធខ្លះអាចមានផលប៉ះពាល់ដោយសារតែការចូលរួមមានចំនួនតិច និងអាចនាំឱ្យការសម្លឹងរកមើលដើម្បីចម្រាញ់ និងជ្រើសរើសកីឡាករដែលមានសមត្ថភាពខ្ពស់ក៏មានផលពិបាកច្រើនដែរ៕

អត្ថបទ៖ រ័ត្ន

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត