កីឡាកាយសម្ព័ន្ធទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងនៅកម្ពុជា

បារាំង July 27, 2015


អត្តពលិកកីឡាសម្ព័ន្ធនៅទូទាំងប្រទេសកម្ពុជាបានមកជួបជុំគ្នានៅសាលដំបូលទូកនៃពហុកីឡាដ្ឋានជាតិអូឡាំពិកដើម្បីចូលរួមការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០១៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅនេះ។ ការប្រកួតនៅក្នុងឆ្នាំនេះមានក្លឹបចូលរួមចំនួន ៨ រួមមានក្លឹប ៧ មករាសែនជ័យ ខេមឃីតឃុំខ្វាវ ខេមឃីតត្រពាំងឃ្លោក ហ្សាក់កឹះម៉ាញ កៀនរកា កំពង់ត្រឡាចលើ កំពង់ក្តារ និងក្លឹប One 2 One និងមានអត្តពលិកចូលរួមចំនួន ១៩១ នាក់ (ស្រី ៨២ នាក់)។ ការប្រកួតនេះបានរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីក៏ដូចជាផ្សព្វផ្សាយពីកីឡាមួយនេះទៅដល់ប្រជាជនកម្ពុជា ពិសេសកុមា និងយុវជនតែម្តងដើម្បីឲ្យពួកគេបានស្គាល់ និងអាចចូលរួមក្នុងការហ្វឹកហាត់កីឡាកាយសម្ព័ន្ធនេះកាន់តែច្រើនឡើងថែមទៀត។
សូមបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៤កន្លងទៅ ក្រុមអត្តពលិកកាយសម្ព័ន្ធកម្ពុជាបានបង្ហាញឲ្យឃើញពីភាពរីកចម្រើននៃការខិតខំហ្វឹកហាត់របស់ពួកគេបន្ទាប់ពីក្រុមកីឡាករ-កីឡាការិនីតំណាងប្រទេសកម្ពុជាទាំងនេះបាននាំយកនូវមេដាយប្រាក់២ និងសំរឹទ្ធចំនួន ៣ ពីការប្រកួត Vietnam National Clubs Open Aerobic Gymnastics Championship 2014 នៅប្រទេសវៀតណាមដែលមានការចូលរួមពីក្លឹបធំៗចំនួន១០នៅក្នុងប្រទេសជិតខាងកម្ពុជាមួយនេះ៕

1

2

3

4

អត្ថបទ៖ បារាំង
រូបភាព៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត