ប្រាក់របបអាហារក្នុងការប្រកួតកីឡាជាតិលើកទី១ ត្រូវបានដំឡើងច្រើនជាងមុន

នូ មករា September 5, 2016


ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលមិញនេះ ថ្នាក់ដឹកនាំកីឡាបានរៀបចំឱ្យមានកិច្ចប្រជុំមួយស្តីពីការអនុវត្តន៍ការងារគណៈកម្មការចំពោះកិច្ចសម្រាប់រៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី១ (The 1st NATIONAL GAMES) ដោយនៅក្នុងកិច្ចប្រជុំនោះ លោកហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាបានថ្លែងថារបបហូបចុកសម្រាប់អត្តពលិក និងមន្ត្រីបច្ចេកទេសក្នុងពេលប្រកួតកីឡាជាតិត្រូវបានបង្កើនឱ្យច្រើនជាងមុនហើយ ។

14241649_895624027208481_1862973323662532501_o

ជារួមគឺ របបហូបចុកសម្រាប់អត្តពលិកដែលកាលពីមុនកំណត់ថាក្នុងមួយថ្ងៃម្នាក់ទទួលបានតែ ១៦០០០រៀលនោះត្រូវបានបង្កើនដល់ ៤៤០០០រៀល រីឯចំពោះមន្ត្រីបច្ចេកទេសវិញត្រូវបង្កើនពី ៣៨០០០រៀលក្នុងមួយថ្ងៃដល់ ៨០០០០រៀលវិញ ខណៈដែលការសម្រាកគឺជ្រើសរើសយកសណ្ឋាគារដែលមានតម្លៃមួយបន្ទប់ ២០ដុល្លារក្នុងមួយថ្ងៃ (មួយបន្ទប់សម្រាក ៤នាក់) ដូច្នេះការចំណាយសម្រាប់ការប្រកួតកីឡាជាតិនេះអស់ប្រមាណជាជាង ៤០០០លានរៀល ។

photo_2016-09-05_11-35-50 [800x600]

សូមបញ្ជាក់ថា កិច្ចប្រជុំដែលដឹកនាំដោយឯកឧត្តមស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡានោះមានការចូលពីសំណាក់ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ដូចជាឯកឧត្តមអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា និងតំណាងសហព័ន្ធជាតិទាំង ១៤ដែលមានឈ្មោះក្នុងបញ្ជីប្រកួតកីឡាជាតិផងដែរ។

14196068_1102781053143571_4647538666633478759_o

គួររំលឹកថា មកទល់ថ្ងៃទី៥ ខែកញ្ញានេះមាន ១៥រាជធានីខេត្តហើយដែលបានចុះឈ្មោះចូលរួមប្រកួតដោយមានអត្តពលិកចំនួន ១.៥៩៤នាក់ ។ ចំនួននេះអាចកើនដល់ ៣.០០០នាក់ព្រោះនៅសល់ ១២រាជធានីខេត្ត និង ក្រសួង ២ទៀត គឺមហាផ្ទៃ និង ការពារជាតិ ។

14079895_1758149131134579_1748194110648885833_n

ឯកឧត្តមវ៉ាត់ ចំរើនបានអះអាងថាមកទល់ពេលនេះលោករកបានដៃគូឧបត្ថម្ភចំនួន ២ហើយដែលមានទឹកប្រាក់ទំហំប្រមាណ ២០ម៉ឺនដុល្លារគឺស្រាបៀរកម្ពុជា និង SMART ប៉ុន្តែមិនទាន់បានចុះ MOU ជាមួយគ្នានៅឡើយទេ ។ ជាមួយគ្នានេះដែរ ឯកឧត្តមបានបន្តថា នៅក្នុងពិធីបើកការប្រកួតដែលមានការរត់ភ្លើងគុបផងនោះនឹងមានភាពគគ្រឹកគគ្រេងខ្លាំងជាក់ជាមិិនខាន។ បន្ថែមពីលើនេះ ឯកឧត្តមបានអះអាងថាលុយរៀបចំពិធីបិទ និងបើកការប្រកួតនេះនឹងមិនប៉ះពាល់ដល់ថវិកាជាតិឡើយ។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក៏បានទាមទារឲ្យសហព័ន្ធនីមួយៗមានអ្នកផ្ដល់ព័ត៌មានសម្រាប់អ្នកកាសែត ក៏ដូចជារៀបចំគណៈកម្មការដោះស្រាយវិវាទបច្ចេកទេសផងដែរ។

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត