គ្រូបង្គោលបឹងកេត ឈរលេខរៀងទី១៣ ក្នុងនាមជាគ្រូបង្វឹកល្អជាងគេនៅតំបន់អាសុីអាគ្នេយ៍

នូ មករា September 5, 2016


យោងតាមការចេញផ្សាយរបស់គេហទំព័របាល់ទាត់ fourfourtwo ដ៏ល្បីល្បាញបានឱ្យដឹងថា លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្លឹបបឹងកេតអង្គរដែលជាក្លឹបបាល់ទាត់ឈានមុខមួយនៅក្នុងប្រទេសកម្ពុជា កំពុងឈរនៅលេខរៀងទី១៣ ក្នុងនាមជាគ្រូបង្វឹកល្អជាងគេក្នុងចំណោមគ្រូបង្វឹកទាំង ១៥ រូបនៅក្នុងតំបន់អាសុីអាគ្នេយ៍។

asean_managers_13_prak_sovannara

គ្រូបង្វឹកដែលកំពុងតែមានក្តីសង្ឃឹមក្នុងការដណ្តើមពានលីគកំពូលនៅឆ្នាំនេះ បានដឹកនាំក្លឹបបឹងកេតអង្គរឆ្ពោះទៅកាន់ភាពជោគជ័យដ៏ខ្លាំងមួយ បន្ទាប់ពីកូនក្រុមរបស់គាត់បានបន្តយកឈ្នះលើក្រុមបដិបក្ខក្នុងលទ្ធផលដ៏ល្អ និងជាពិសេបានបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងរដូវកាលនេះ។ បន្ថែមពីលើនេះ លោកប្រាក់ សុវណ្ណារ៉ា ក៏ទទួលបានការកោតសរសើរជាបន្តបន្ទាប់ក្រោយពីលោកបានដឹកនាំក្រុម Cambodian All Stars ដោយបានយកឈ្នះក្នុងការប្រកួតមិត្តភាពអន្តរជាតិនាពេលកន្លងមក ក៏ដូចជាការគ្រងតំណែងជើងឯករងក្នុងព្រឹត្តិការណ៍ Toyota Mekong Club Championship កាលពីឆ្នាំមុនផងដែរ។

asean_managers_main

សូមបញ្ជាក់ថា លោកគ្រូ ប្រាក់ សុវណ្ណារ៉ា បានឡើងមកកាន់លេខរៀងទី១៣ នៅឆ្នាំនេះ បន្ទាប់ពីបានទទួលចំណាត់ថ្នាក់លេខ១៥ កាលពីឆ្នាំ២០១៥ កន្លងទៅ។ ចំណែកឯចំណាត់ថ្នាក់លេខ១ បានទៅលើលោក Kiatisuk Senamuang (ថៃ) ចំណាត់ថ្នាក់លេខ២ គឺលោក Ange Postecoglou (អូស្រ្តាលី) និងលេខ៣ បានទៅលើគ្រូបង្វឹក Tony Popovic (អូស្ត្រាលី)៕

អត្ថបទ៖ មករា

ប្រភព៖ fourfourtwo

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត