Afcon 2017: ក្រុម Uganda ទទួលបានកៅអី Africa Cup of Nations ជាលើកដំបូងតាំងពីឆ្នាំ 1978

លី រិទ្ធី September 6, 2016


ក្រុម Uganda បានជាប់ចូលប្រកួតពារង្វាន់ Africa Cup of Nations ជាលើកដំបូងតាំងពីឆ្នាំ ១៩៧៨ មកក្រោយពីបានយកឈ្នះលើក្រុម Comoros កាលពីថ្ងៃអាទិត្យ។

ជ័យជម្នះ ១-០ របស់ពួកគេបានជួយឲ្យពួកគេបានកៅអីមួយនៅក្នុងការប្រកួតនៅ Gabon ក្នុងនាមជាក្រុម ១ ក្នុងចំណោមក្រុម លេខ ២ ដែលល្អជាងគេ។

ចំណែកឯនៅពូល D ក្រុម Burkina Faso បានទទួលបានកៅអីមួយផងដែរជាមួយនឹងការឈ្នះ ២-១ ទៅលើក្រុម Botswana ដើម្បីបញ្ចប់ការប្រកួតទៅក្នុងកំពូលតារាង។

រីឯក្រុម Tunisia និងក្រុម DR Congo ទទួលបានកៅអីក្នុងមានជាអ្នកឈ្នះនៅក្នុងពូល ហើយ Togo ទទួលបានកៅអីក្នុងនាមជាក្រុមល្អដោយគ្រាប់បាល់។

ក្រុមចំនួន ១៦ នឹងចាប់ផ្តើមប្រកួតនៅឆ្នាំក្រោយ ដែលចាប់ផ្តើមពីថ្ងៃទី ១៤ មករា ដល់ថ្ងៃទី ៥ កុម្ភៈ ដោយក្នុងនោះមាន ១៣ ក្រុមជាជ័យជម្នះ និង ២ក្រុមជាក្រុមលេខ ២ ល្អជាងគេ រួមជាមួយក្រុម Gabon។

ក្រុមទាំងនោះរួមមាន៖ Algeria, Cameroon, Egypt, Ghana, Guinea-Bissau, Ivory Coast, Mali, Morocco, Senegal និងក្រុម Zimbabwe បានកក់កៅអីមុនរួចទៅហើយមុនការប្រកួតចុងក្រោយបានបញ្ចប់៕

_91023554_miya

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត