លើកពេល U-16កម្ពុជា ប៉ះ U-15ចិន ខណៈអ្នកទិញសំបុត្ររួចអាចប្ដូរយកប្រាក់វិញបាន

នូ មករា September 5, 2016


ភ្នំពេញ៖ ការប្រកួតបាល់ទាត់មិត្តភាពអន្ដរជាតិ រវាងក្រុមជម្រើសជាតិក្រោមអាយុ ១៦ឆ្នាំកម្ពុជា(U-16) និងក្រុមជម្រើសជាតិក្រោមអាយុ ១៥ឆ្នាំចិន(U-15) ដើម្បីអបអរសាទរខួបលើកទី៥៨ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១១ ខែកញ្ញាចុងសប្ដាហ៍នេះ ត្រូវបានលើកពេលហើយ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅលើទំព័រ Facebook ផ្លូវការរបស់ខ្លួននាព្រឹកនេះ ។

14231938_1785355495035284_5138895716037571049_o

ជាមួយនឹងការប្រកាសលើកពានជំនួបមិត្តភាពរវាងក្រុម U-16កម្ពុជា និងក្រុម U-15ចិន ដែលអ្នកគាំទ្រភាគច្រើនកំពុងទន្ទឹងរង់ចាំទស្សនានេះ ត្រូវបានសហព័ន្ធអះអាងយ៉ាងខ្លីថាដោយសារមានការស្នើសុំពន្យាពេលប្រកួតពីភាគីស្ថានទូតចិន ។ ប៉ុន្ដែប្រភពព័ត៌មានខាងលើ បានបញ្ជាក់ថាដោយសារមានការលើកពេលបែបនេះ ចំពោះអ្នកគាំទ្រដែលបានទិញសំបុត្រ សម្រាប់ចូលទស្សនាជំនួបមិត្តភាពនេះហើយគឺអាចយកទៅប្ដូរយកប្រាក់វិញបាននៅន្លែងលក់សំបុត្រដែលស្ថិតនៅខាងមុខពហុកីឡដ្ឋានជាតិ ពីថ្ងៃចន្ទ រហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ។ជារៀងរាល់ម៉ោងធ្វើការ៕

14241544_1786632278240939_3348023800037714716_o

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត