សហព័ន្ធចំបាប់បោះជំហានមុនគេក្នុងការប្រុងប្រៀបសម្រាប់ព្រឹត្តិការណ៍កីឡាជាតិនៅខែក្រោយ

នូ មករា September 5, 2016


ពោធិ៍សាត់៖ ខណៈដែលការប្រកួតកីឡាជាតិលើកទី១ នៅកម្ពុជាកាន់តែខិតចូលមកដល់នោះ គ្រប់ស្ថាប័នដែលពាក់ព័ន្ធទាំងអស់បានដុតដៃដុតជើងយ៉ាងសស្រាក់ស្រាំក្នុងការគិតគូររៀបចំព្រឹត្តិការណ៍នេះឱ្យបានល្អប្រសើរ។ ជាការកត់សម្គាល់សហព័ន្ធចំបាប់ដែលជាអង្គភាពមួយក្នុងចំណោមអង្គភាពកីឡាជាច្រើនទៀតបានបោះជំហានមុនគេក្នុងការត្រៀមខ្លួនសម្រាប់ចូលរួមប្រកួតដ៏សំខាន់នេះ។

14207767_1102781009810242_621201491354908718_o

ជាក់ស្តែង ដើម្បីជ្រើសរើសកីឡាករ កីឡាការិនីចំបាប់សម្រាប់ត្រៀមចូលរួមប្រកួតកីឡាជាតិលើកទី១ ឆ្នាំ២០១៦ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡានោះ កាលពីថ្ងៃទី៤ ខែកញ្ញា ម្សិលមិញនេះ ក្រុមមន្ត្រីបច្ចេកទេសរបស់សហព័ន្ធកីឡាចំបាប់កម្ពុជា ដែលដឹកនាំដោយលោក ធិន វិចិត្រ ជាអគ្គលេខាធិការនៃសហព័ន្ធ បានសហការជាមួយមន្ទីអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ រួមគ្នារៀបចំប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ខេត្ត ដើម្បីជ្រើសរើសកីឡាករចូលរួមប្រកួតតំណាងឱ្យខេត្តពោធិ៍សាត់ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ ។ 

14188376_1102781143143562_3360818585238460797_o

សូមបញ្ជាក់ថា ការប្រកួតជម្រើសរើសជើងឯកប្រចាំខេត្តនេះទទួលបានការឧបត្ថម្ភថវិកាទាំងស្រុងពីលោក Casey Barnet នាយកគ្រប់គ្រងវិទ្យាស្ថាន CamEd Business School និងជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាផងដែរ៕ 

14231817_1102787393142937_1875471216596161367_o

ប្រភព៖ សហព័ន្ធចំបាប់កម្ពុជា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត