កីឡាករ Mkhitaryan អាចនឹងអវត្តមានក្នុងការប្រកួត Manchester derby

លី រិទ្ធី September 4, 2016


សហព័ទ្ធបាល់ទាត់នៃប្រទេស អាល់ម៉ានី បានប្រកាសថាប្រធានក្រុមកីឡាករ Henrikh Mkhitaryan ទទួលរងរបួសភ្លៅហើយនឹងត្រូវអវត្តមានរហូតដល់ ១០ ថ្ងៃ។

ខ្សែបម្រើក្លឹបបិសាចក្រហម Manchester United កីឡាករ Henrikh Mkhitaryan គឺជាបញ្ហានៅក្នុងការប្រកួត Manchester derby សម្រាប់ចុងសប្តាហ៍នេះបន្ទាប់ពីត្រូវអវត្តមាន ១០ ថ្ងៃដោយរងរបួសភ្លៅក្នុងការបំពេញភារកិច្ចឲ្យក្រុមជម្រើសជាតិ ដូចនេះកីឡាកររូបនេះអាចនឹងមិនបានចូលលេងនោះទេក្នុងការប្រកួតដ៏សំខាន់នាចុងសប្តាហ៍នេះ។

ខ្សែបម្រើសញ្ជាតិ អាល់ម៉ានីរូបនេះទទួលរងរបួសក្នុងការប៉ះទង្គិចជាមួយនឹងកីឡាករ Marek Suchy ក្នុងការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិ ឆេក កាលពីថ្ងៃពុធកន្លងទៅ។

គួរបញ្ជាក់ផងដែរមិនមែនត្រឹមតែក្លឹប Manchester United នោះទេដែលបាត់បង់កីឡាករ Henrikh Mkhitaryan ដែលជាកីឡាករសំខាន់ តែក្លឹប Manchester City នឹងត្រូវអវត្តមានខ្សែប្រយុទ្ធឆ្នើម Sergio Aguero ផងដែរក្រោយកីឡាកររូបនេះត្រូវពិន័យ ៣ ប្រកួតបន្ទាប់ពីបានឲ្យកែងខ្សែការពារ Winston Reid ក្នុងការប្រកួតជាមួយក្លឹប West Ham៕

henrikh-mkhitaryan_2c5s9ywypxwq1fktiwsy912ua

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ FFT

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត