​ក្លិប​ប្រដាល់ តាឡីមាន​រិទ្ធ កំពុងឡើងជើងខ្លាំងក្រោយតស៊ូលំបាកអស់ច្រើនឆ្នាំ

លី រិទ្ធី September 4, 2016


សកម្មភាពក្លិបតាឡីមានរិទ្ធបានរីកចម្រើនចាប់តាំងពីឆ្នាំ១៩៩៧ ស្របពេលដែលកីឡាប្រដាល់ក្បាច់បុរាណខ្មែរមានការប្រកួតផ្សាយផ្ទាល់ជាដំបូងនៅប៉ុស្តិ៍លេខ ៥ តែមួយប៉ុស្តិ៍ប៉ុណ្ណោះ។ ក្លិបតាឡី ធ្លាប់បានប្រកួតដណ្តើមមេដាយពីថ្នាក់ជាតិមានទាំងមាស ប្រាក់ និងមេដាយសំរិទ្ធជាច្រើនគ្រឿង។

club-boxing-talei

លោកម៉ាក់ សុខន គ្រូជំនួយនៃក្លិបតាឡីមានរិទ្ធ បានលើកឡើងថា៖ «លោកបានបន្តមរតកក្បាច់គុនពីឪពុករបស់លោក អ្វីដែលគាត់បានផ្តល់ឲ្យលោកគឺមិនឲ្យគាត់ខកចិត្តនោះទេ។ លោក ម៉ាក់សុខន ដែលជាកូនបង្កើតបន្តថា៖ ស្នាដៃ និងគុណសម្បត្តិដែលឪពុកលោកបានព្យាយាមប្រឹងប្រែងនិងថែរក្សាគឺបានទទួលផលប្រយោជន៍គួរជាទីមោទនៈ។ មិនត្រឹមតែប៉ុណ្ណោះកេរ្តិ៍ឈ្មោះ ក្លឹបតាឡីព្រិច ដែលសព្វថ្ងៃគេស្គាល់ ថាជា ក្លឹបតាឡីមានរិទ្ធ នោះក៏កំពុងតែបន្តល្បីឈ្មោះមកដល់ពេលបច្ចុប្បន្នផងដែរ។»

club-talei-7

លោកបានរំលឹកថាក្លឹបរបស់លោកធ្លាប់ទទួលសមិទ្ធផលធំ ៣ ទាំងអន្តរជាតិ និងជាតិ នាពេលកន្លងមក ដោយក្នុងនោះ សិស្សរបស់លោកគឺកីឡាករ ផល សោភ័ណ្ឌ ក៏ធ្លាប់បានដណ្តើមខ្សែក្រវាត់ស្រាបៀរកម្ពុជា ពី វង្សណយ។ ចំណែកថ្នាក់អន្តរជាតិវិញ កូនសិស្សនៅក្លិបរបស់លោកគឺ កីឡាករ ផល សុផាត ធ្លាប់ដណ្តើមមេដាយសំរិទ្ធ១គ្រឿង ពី ព្រឹត្តិការណ៍អន្តរជាតិ គឺ មិត្តភាព ២១ប្រទេសថ្នាក់អាស៊ីនៅណាន់នីងប្រទេសចិនទទួលមេដាយសំរិទ្ធ និងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី២៥ នៅប្រទេសឡាវដណ្តើមបានមេដាយប្រាក់១ ផងដែរ៕

club-talei

អត្ថបទ៖ ជីង ឡុង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត