ចាន់ វឌ្ឍនាកា៖ កម្ពុជាអាចមានប្រៀបជាងហុងកុង ៣ចំណុចពេលជួបគ្នាជើងទី២

គឹមហុក September 3, 2016


ភ្នំពេញ៖ កត្ដាទីលាន អ្នកគាំទ្រ និងការប្រមូលផ្ដុំ គឺជាក្ដីសង្ឃឹមរបស់ខ្សែប្រយុទ្ធឆ្នើមនៃក្រុមជម្រើសជាតិកម្ពុជាកីឡាករ ចាន់ វឌ្ឍនាកា ដើម្បីសងសឹកក្រុមហុងកុង នៅក្នុងជំនួបមិត្តភាពអន្ដរជាតិជើងទី២ នាថ្ងៃទី០៦ ខែតុលាខាងមុខ បន្ទាប់ពីកម្ពុជារងការបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះហុងកុង ដោយលទ្ធផល ៤-២ កាលពីថ្ងៃទី០១ ខែកញ្ញាកន្លងទៅថ្មីៗនេះ ។

Ka_with_McKee

ចាន់ វឌ្ឍនាកា បានថ្លែងប្រាប់អ្នកសារព័ត៌មានអំឡុងពេលក្រុមជម្រើសជាតិកម្ពុជា វិលត្រឡប់មកដល់ស្រុកកំណើតកាលពីល្ងាចមិញថា ប្រកួតជាមួយក្រុមហុងកុង បើនិយាយពីបច្ចេកទេស គឺមិនលើសខ្វះគ្នាប៉ុន្មានឡើយ ទោះបីហុងកុងមានកីឡាករបរទេស ហើយមានមាឌធំៗក៏ដោយ ។ លើសពីនេះគេថែមទាំងមានក្ដីរំពឹងថា កម្ពុជាអាចយកឈ្នះហុងកុងក្នុងទឹកដីបានវិញទៀតផង ។

Cambodia National Team arrive Cambodia

ខ្សែប្រយុទ្ធមកពីក្លឹបបឹងកេតអង្គររូបនេះ បានបង្ហាញពីផលល្អ ៣ចំណុច ដែលជាក្ដីសង្ឃឹមយកឈ្នះហុងកុង នៅជើងទី២ លើទឹកដីរបស់ខ្លួន ។ គេនិយាយថា «ចំពោះការប្រកួតក្នុងទឹកដី គឺមានផលល្អច្រើន បើធៀបនឹងការប្រកួតមិត្តភាពជើងទី១ ដោយទី១ ពួកយើងបានស៊ាំនឹងទីលានសម្បនិម្មិត្ត ទី២ គឺអ្នកគាំទ្របស់យើងច្រើន ហើយទី៣ ការប្រមូលផ្ដុំរបស់យើងមានរយៈពេលវែង សម្រាប់ការត្រៀមជួបហុងកុង» ។

Chan Vattanaka

ជាងនេះទៅទៀត ចាន់ វឌ្ឍនាកា បានចាត់ទុកជំនួបមិត្ភភាព ២ជើងជាមួយក្រុមហុងកុង គឺជាឱកាសពង្រឹងសមត្ថភាពដ៏ល្អរបស់ក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 ដោយសារហុងកុងមានកីឡាករបរទេសច្រើន និងមានមាឌធំៗ ។ ម្យ៉ាងស្របពេលអ្នកគាំទ្រមានកំណើនជាបន្ដបន្ទាប់ ខណៈកីឡាករព្យាយាមហ្វឹកហាត់ផងនោះ គេសង្ឃឹមថា ក្រុមគោព្រៃកម្ពុជានេះ នឹងអាចឆ្លងផុតវគ្គជម្រុះពានកម្រិតអាស៊ាននេះផងដែរ ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត