ឌីម៉ា ផ្ដួល ថៃ ក្នុងទឹកទី ៣ ខណៈកីឡាករ សុភាព ទទួលបរាជ័យ

លី រិទ្ធី September 3, 2016


ភ្នំពេញ: អ្នកប្រដាល់កម្ពុជា ឃីម ឌីម៉ា ដែលមកពី ក្លិបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យ បានប្រើកែងផ្ដួលអ្នកប្រដាល់ថៃ Phlay Noy ក្នុងការប្រកួតនាយប់ថ្ងៃទី ២ ខែ កញ្ញា លើសង្វៀន SEA-TV។

គ្រាន់តែស្នូរជួងបន្លឺជាសញ្ញានៃការចាប់ផ្ដើមទឹកទី ១ នោះ អ្នកប្រដាល់ ឌីម៉ា បានចាប់ផ្ដើមវាយលុកនិងបង្ហាញពីភាពមាន ប្រៀបលើគូប្រកួតទុះហើយ ។ Phlay Noy ដែលពូកែប្រើជើងទាត់ និង កណ្ដាប់ដៃធ្ងន់នោះត្រូវឌីម៉ារារាំងមិនឲ្យគេ បញ្ចេញរួចនោះទេ។ ទោះជាយ៉ាងនេះក៏ដោយក៏នៅទឹកទី ២ គេសង្កេតឃើញថា Phlay Noy នៅតែសាកល្បងបន្តសកម្មភាពវាយប្រហារលើ ឌីម៉ាដដែលតែការវាយប្រហារនោះមិនបានលទ្ធផលល្អឡើយ។ មកដល់ទឹកទី ៣ ឌីម៉ា បង្កើនការវាយលុក ដោយគេបញ្ចេញកែង និង ជង្គង់សង្គ្រប់លើ Phlay Noy តែម្ដង។ នេះជាការវាយប្រហារផ្ដាច់ព្រ័ត្រដែលធ្វើឲ្យអ្នកប្រដាល់ថៃរូបនេះបាត់បង់សមត្ថភាពការពារហើយដួលសន្លប់ ដោយសារកែងរបស់អ្នកប្រដាល់ ឃីម ឌីម៉ា តែម្ដងទៅ។

ដោយឡែង ផង់ សុភាព ដែលមកពី ក្លិបខេត្តរតនគីរី បានប្រកួតចាញ់ដោយពិន្ទុអ្នកប្រដាល់ថៃ Chheang Krai ដោយពិន្ទុទាំងមិនអស់ ចិត្តបន្ទាប់ពីព្យាយាម ៥ ទឹកមកនោះ ។ សុភាព វាយចេញច្រើនតែមិនសូវចំគោលដៅចំពោះការវាយចេញរបស់អ្នកប្រដាល់ថៃមួយៗមែនតែចំគោលដៅបានល្អ។ មិនតែប៉ុណ្ណោះកណ្ដាប់ដៃ Chheang Krai បានធ្ចើឲ្យ សុភាព វង្វេងហើយត្រូវអាជ្ញាកណ្ដាលរាប់ដល់ ៨ ទៀតផង។ ទោះបី សុភាព ខំព្យាយាមវាយសងវិញយ៉ាណាក៏ដោយក៏បន្ទាប់ពីប្រកួតចប់ទឹកទី ៥ នោះជ័យជំនះធ្លាក់ទៅលើអ្នកប្រដាល់ Chheang Krai ដែរ៕

photo_2016-09-03_05-19-26 [800x600]

photo_2016-09-03_05-17-35 [800x600]

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត