មិត្តភាព៖ កម្ពុជា ចាញ់ក្រុមម្ចាស់ផ្ទះ ហុងកុងដោយលទ្ធផល ៤-២

លី រិទ្ធី September 1, 2016


ភ្នំពេញ៖ ការប្រកួតមិត្តភាពអន្ដរជាតិក្រៅទឹកដីរបស់ ក្រុមជម្រើសជាតិកម្ពុជា បានបញ្ចប់ហើយ ដោយចាញ់ក្រុមម្ចាស់ផ្ទះ ហុងកុង ដោយលទ្ធផល ៤-២ នៅកីឡដ្ឋាន Mong Kok នៃទីក្រុងហុងកុង ដែលទើបបញ្ចប់ការប្រកួតមុននេះ ។

នៅក្នុងការប្រកួតតង់ទី១ ក្រុមហុងកុង បានធ្វើការនាំមុខបណ្ដោះអាសន្នលើក្រុមគោព្រៃកម្ពុជា ៣-១ ដែលធ្វើសម្រេចដោយកីឡាករ Jaimaes Mckeo នៅនាទី១១, កីឡាករ Itaparica នាទី៣១ និងគ្រាប់ទី៣ គឺជាការទាត់បាល់ពិន័យ ១១ ម៉ែត្ររបស់កីឡាករ Alessandro នៅនាទី៤២ បន្ទាប់ពីកីឡាករ ច្រឹង ពលរដ្ឋ បង្កកំហុសក្នុងប្រអប់គ្រោះថ្នាក់ ប៉ុន្ដែយ៉ាងណា ពលរដ្ឋ ក៏ជាអ្នកជួយក្រុមគោព្រៃកម្ពុជាតាមស្មើ ១-១ នៅនាទីទី២០ ដែរ ។

ដោយឡែកនៅតង់ទី២ បន្ទាប់ពីក្រុមម្ចាស់ផ្ទះធ្វើការនាំមុខបែបនេះ ក្រុមកីឡាករមាឌតូចកម្ពុជា បានព្យាយាមវាយសម្រុកវិញ រហូតទម្លាយសំណាញ់ក្រុមហុងកុងបាន ១ គ្រាប់ទៀត ដែលជាការតែតបញ្ចូលទីដោយកីឡាករ ចាន់ វឌ្ឍនាកា នៅនាទីទី ៦១ មុននឹងកីឡាករ Kwan Yee រកបាន ១ គ្រាប់ទៀតឲ្យក្រុមម្ចាស់ផ្ទះហុងកុងនៅនាទីទី ៨៦ ដែលជាគ្រាប់ចុងក្រោយដើម្បីយកឈ្នះកម្ពុជា ដោយលទ្ធផល ៤-២ តែម្ដង ។

គួរបញ្ជាក់ថា នេះការប្រកួតមិត្តភាពលើកទី២ របស់ក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីប្រកួតស្មើក្រុម African All Stars មុនចេញដំណើរទៅហុងកុងដោយលទ្ធផល ២-២ ។ ប៉ុន្ដែការបរាជ័យក្រោមថ្វីជើងហុងកុងពេលនេះ ត្រូវបានលោក Lee Tae Hoon គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា ចាត់ទុកជាជំនួបដ៏សំខាន់មួយ សម្រាប់ការត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នៅពាក់កណ្ដាលខែតុលាខាងមុខ ដោយត្រូវប្រជែងកៅអីជុំបន្ដជាមួយក្រុមជម្រើសជាតិឡាវ ប្រ៊ុយណេ និងក្រុមជម្រើសជាតិទីម័រខាងកើត ៕

14141955_10157395190115717_6568046947884620798_n

អត្ថបទ៖ បុត្រា

រូបភាព៖ CTN

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត