ឈិន ឈឿន ប្រាប់ពីហុងកុងថា កម្ពុជាត្រៀមរួចហើយ សម្រាប់ជំនួបមិត្តភាពយប់នេះ!

គឹមហុក September 1, 2016


ភ្នំពេញ៖ ខ្សែបម្រើល្បឿនលឿន ឈិន ឈឿន បានប្រាប់គេហទំព័រ Camsports ពីទីក្រុងហុងកុងនារសៀលថ្ងៃទី០១ ខែកញ្ញានេះថា ក្រុមជម្រើសជាតិកម្ពុជា បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទប់ទល់ជាមួយក្រុមម្ចាស់ផ្ទះហុងកុង ដែលមានកម្រិតចំណាត់ថ្នាក់ពិភពលោកខ្ពស់ជាងខ្លួន នាវេលាម៉ោង ៧យប់នេះ(ម៉ោងកម្ពុជា) នៅកីឡដ្ឋាន Mong Kok ។

Huoy Polin-Chhin Chhoeun-Prak Monyoudom

ឈិន ឈឿន បាននិយាយថា «រយៈពេល ២ថ្ងៃ បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជាបានធ្វើដំណើរទៅដល់ហុងកុង កីឡាករម្នាក់ៗ បានហ្វឹកហាត់ត្រូវគ្នាធម្មតា ។ លើសពីនេះ សូម្បីអាកាសធាតុក៏អំណោយផលល្អដែរ ព្រោះអាកាសធាតុនៅហុងកុង គឺប្រហាក់ប្រហែលនឹងកម្ពុជា គ្រាន់តែទីលានស្មៅធម្មជាតិនៅទីនោះរៀងក្រាសបន្ដិច ប៉ុន្ដែយ៉ាងណាមិនមានបញ្ហាចោទសម្រាប់ក្រុមគោព្រៃកម្ពុជានោះទេ» ។

«អ្វីដែលជាបញ្ហាក្នុងជំនួបមិត្តភាពយប់នេះ គឺកម្ពុជាមិនបានដឹងអ្វីច្រើនពីសមាសភាព ឬសមត្ថភាពកីឡាករហុងកុងនោះទេ តែពួកយើងបានដឹងខ្លះៗ ពីលទ្ធផលមួយចំនួន ដែលហុងកុង ប្រកួតជាមួយក្រុមធ្លាប់ជួបក្រុមជម្រើសជាតិកម្ពុជា ហើយក៏មិនសូវបារម្ភសម្រាប់កម្ពុជាដែរ ។ ម្យ៉ាងវិញទៀត ពួកយើងជឿជាក់លើការរៀបចំរបស់លោកគ្រូ Lee Tae Hoon ថាគាត់នឹងដឹកនាំបានល្អ ហើយពួកយើងក៏នឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកជ័យជម្នះជូនជាតិផងដែរ» ។ នេះជាការបន្ថែមរបស់ខ្សែបម្រើស្លាប ឈិន ឈឿន ។

Cambodia National Team

គួរបញ្ជាក់ថា ជំនួបមិត្តភាពយប់នេះ ត្រូវបានលោក Lee Tae Hoon ចាត់ទុកជាការប្រកួតដ៏សំខាន់ ដើម្បីដកស្រង់បទពិសោធន៍ឆ្ពោះទៅធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នៅខែតុលាខាងមុខ ហើយការប្រកួតនេះ តាមការ Update ព័ត៌មានចុងក្រោយរបស់ស្ថានីយ៍ទូរទស្សន៍ CTN ក៏នឹងមានការផ្សាយបន្ដផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍នេះផងដែរ ក្រៅពីផ្សាយបន្ដផ្ទាល់តាម Page Facebook CTN នោះ ៕

អត្ថបទ៖ បុត្រា
រូបភាព៖ FFC

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត