រដ្ឋមន្ត្រីក្រសួងអប់រំប្រាប់អគ្គនាយកដ្ឋានកីឡាឲ្យធ្វើពិធីលើកទឹកចិត្តដល់គ្រូបង្វឹកជម្រើសជាតិតេក្វាន់ដូ

គឹមហុក September 1, 2016


ភ្នំពេញ៖ ឯកឧត្តមហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡា បានប្រាប់ទៅ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកដ្ឋានកីឡាឲ្យរៀបចំធ្វើពីធីជប់លៀងដ៏ធំមួយដើម្បីជាការថ្លែងអំណរគុណដល់គ្រូបង្វឹកជម្រើសជាតិតេក្វាន់ដូគឺលោក Choi Yong Sok ដែលបានមកជួយបង្ហាត់កីឡាករនៅប្រទេសកម្ពុជាអស់រយៈពេលប្រហែល ២០ឆ្នាំទៅហើយនោះ ។

Hang Chuonnarongឯកឧត្តមហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡា

សម្រាប់ពិធីនេះ ក៏បានអញ្ជើញតំណាងតេក្វាន់ដូពីបណ្ដាខេត្តនានាមកចូលរួមផងដែរ ដើម្បីបង្ហាញឲ្យគេដឹងថាលោកគ្រូបង្វឹកជនជាតិកូរេ៉រូបនេះ បានបង្ហាត់តេក្វាន់ដូដល់ប្រជាជនកម្ពុជាបានជាច្រើននាក់មកហើយ ក្នុងនោះក៏មានកងអង្គរក្សសម្ដេចអគ្គមហាសេបតីតេជោហ៊ុន សែន និងម្ចាស់មេដាយមាស (ស៊ីហ្គេម ឆ្នាំ២០១៣ និង ASIAN Games ឆ្នាំ២០១៤) គឺកញ្ញា ស៊ន សៀវម៉ី ទៀតផង ។

Choi Yong Sokលោក Choi Yong Sok គ្រូបង្វឹកជនជាតិកូរេ៉

គួរបញ្ជាក់ថាក្នុងរយៈពេល២០ឆ្នាំនេះលោក Choi Yong Sok បានបង្កើតធនធានកីឡាករតេក្វាន់ដូនៅកម្ពុជាបានជាច្រើននាក់ ហើយពួកគេភាគច្រើនក៏បានក្លាយជាគ្រូបង្វឹក អាជ្ញាកណ្ដាលកម្រិតអន្តរជាតិ និង ជាតិជាច្រើននាក់ផងដែរ ។ កាន់តែពិសេសជាងនេះទៀត គឺលោកបានដឹកនាំតេក្វាន់ដូកម្ពុជាឲ្យដណ្ដើមបានមេដាយមាសនៅ SEA Games  និង ASIAN Games ហើយព្រមទាំងបានជួយឲ្យកម្ពុជាឈ្នះក្នុងការប្រកួតជម្រុះទៅចូលរួមកីឡាអូឡាំពិកទៀតផង ។

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត