ក្រោន ប្រកាសមិនចូលរួមប្រកួត League II ដោយសារកីឡាករជាប់ជួយ U-19 និង U-16

គឹមហុក September 1, 2016


ភ្នំពេញ៖ ស្របពេលការប្រកួតជម្រុះដណ្ដើមកៅអីលីគលំដាប់ទី២ ឬ League II រដូវកាលទី១ គ្រោងនឹងចាប់ផ្ដើមក្នុងពេលដ៏ខ្លីខាងមុខ ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលដំបូងឡើយបានដាក់ពាក្យចូលរួមវគ្គជម្រុះនោះ បានប្រកាសមិនចូលរួមវិញហើយ ដោយកីឡាករយុវជនរបស់ខ្លួនភាគច្រើនជាប់កាតព្វកិច្ចក្រុមជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំ(U-19) និងក្រុមយុវជនក្រោមអាយុ ១៦ឆ្នាំ(U-16) នៅក្នុងការប្រកួតលក្ខណៈអន្ដរជាតិនាពាក់កណ្ដាលខែកញ្ញាខាងមុខនេះ ។

ក្លឹបលំដាប់កំពូលនេះ បានប្រកាសពីម្សិលមិញថា «ក្លឹបនឹងមិនចូលរួមក្នុងការប្រកួតលីកទី២ ដូចបានគ្រោងទុកនោះទេ ។ ការប្រកួតគ្រោងនឹងចាប់ផ្តើមនៅពេលខ្លីខាងមុខនេះ ហើយយើងមិនអាចដាក់ក្រុមទៅប្រកួតដែលយើងគិតថាល្អ ។ ក្លឹបរបស់យើងសម្រេចផ្តល់បទពិសោធន៍ដល់ក្រុមយុវជនឈុតធំ ដែលយើងគ្រោងសម្រាប់លីកទី២ ដោយឲ្យពួកគេចូលរួមជាមួយក្រុម U-19កម្ពុជា និង U-16កម្ពុជា ។ នេះជាផ្នែកមួយសំខាន់ដែលកីឡាករផ្តោតអារម្មណ៍ទៅលើក្រុមជម្រើសជាតិនៅពេលនេះ ដោយគ្មានការរំខាន ដូចនេះយើងសង្ឃឹមថានឹងចូលរួមការប្រកួតលីកទី២ នៅពេលអនាគត» ។

13227929_1096708747054987_1127222974_n

គួរបញ្ជាក់ថា ការជូនដំណឹងបែបនេះ គឺស្របពេលកីឡាករយុវជនភ្នំពេញក្រោនចំនួន ១៨នាក់ បានជាប់ប្រមូលផ្ដុំដំណាក់កាលទី៣ ជាមួយក្រុម U-19កម្ពុជាក្នុងចំណោមកីឡាករ ២៨នាក់ ដើម្បីជម្រុះយក ២៣នាក់ ត្រៀមចូលរួមប្រកួតពានរង្វាន់ AFF U-19 Championships 2016 នៅវៀតណាមចាប់ពីថ្ងៃទី១១-២៤ ខែកញ្ញាខាងមុខនេះ ។ លើសពីនេះក៏មានយុវជនភ្នំពេញក្រោន ៧នាក់ផ្សេងទៀត បានជាប់ក្នុងបញ្ជីឈ្មោះក្រុម U-16កម្ពុជា ត្រៀមប្រកួតមិត្តភាពអន្ដរជាតិអបអរទំនាក់ទំនងកាទូតកម្ពុជា-ចិន ជាមួយក្រុម U-15ចិន នៅថ្ងៃទី១១ ខែកញ្ញាខាងមុខនេះផងដែរ ។

13219823_1096709040388291_2082475604_n

ប៉ុន្ដែទោះជាយ៉ាងក្លឹបភ្នំពេញក្រោន បានធ្វើការជូនពរដល់ក្រុមដទៃ ដែលបានចូលរួមប្រកួតលីគលំដាប់ទី២ លើកដំបូងនេះឲ្យទទួលបានជោគជ័យ ក្នុងការបើកទំព័រលីគថ្មីនេះផងដែរ ។ តែយ៉ាងណាសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពុំទាន់បានកំណត់កាលបរិច្ឆេទនៃការប្រកួតលីគលំដាប់ទី២ ទាំងវគ្គជម្រុះយក ៤ក្រុមបន្ថែមនៅវគ្គ ១០ក្រុមចុងក្រោយ ក៏ដូចជាកាលបរិច្ឆេទនៃការប្រកួតវគ្គ ១០ក្រុមចុងក្រោយនោះទេ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត