កីឡាករ David Luiz ត្រលប់មកក្លឹប Chelsea វិញក្នុងតម្លៃ ៣៤ លានផោន

លី រិទ្ធី September 1, 2016


ក្លឹបតោខៀវ Chelsea បានចុះកុងត្រាសារជាថ្មីក្នុងការនាំយកខ្សែការពារសញ្ជាតិ ប្រេស៊ីល David Luiz ពីក្លឹប Paris St-Germain ក្នុងតម្លៃ ៣៤ លានផោន។

កីឡាករវ័យ ២៩ ឆ្នាំរូបនេះបានធ្វើដំណើរមកកាន់ទៅក្រុង ឡុង ដើម្បីធ្វើតេស្តសុខភាព ខណៈក្លឹប Chelsea ក៏បានជុះកុងត្រាទិញយកខ្សែការពារស្លាបឆ្វេង Marcos Alonso ពីក្លឹប Fiorentina ក្នុងតម្លៃ ២៣ លានផោន។

កីឡាករ Luiz ត្រលប់មកកីឡដ្ឋាន Stamford Bridge វិញជាមួយនឹងកុងត្រារយៈពេល ៣ ឆ្នាំ។

14138628_10154651929712259_7441274307012562452_o

កីឡាករសញ្ជាតិ ប្រេស៊ីល រូបនេះចូលរួមជាមួយក្លឹបតោខៀវ ពីក្លឹប Benfica ក្នុងតម្លៃ ២១.៣ លានផោន កាលពីខែមករា ២០១១ ហើយបង្ហាញខ្លួនបាន ១៤៣ ប្រកួត មុននឹងចាកចេញទៅក្លឹប PSG ក្នុងតម្លៃ ៤០លានផោន កាលពីឆ្នាំ ២០១៤។

កីឡាករវ័យ ២៩ ឆ្នាំរូបនេះលេងឲ្យក្រុមជម្រើសជាតិបាន ៥៦ ប្រកួត ហើយកីឡាកររូបនេះឈ្នះជើងឯក Champions League និង FA Cup ជាមួយក្លឹប Chelsea កាលពីឆ្នាំ ២០១២ ក៏ដូចជាឈ្នះជើងឯក Europa League នៅឆ្នាំបន្ទាប់ផងដែរ។

ក្រោយចូលរួមជាមួយក្លឹប Chelsea កីឡាកររូបនេះឈ្នះជើងឯក Ligue 1 ជាមួយក្លឹប PSG ២ ដងផងដែរ។

“យើងមានរឿងដ៏អស្ចារ្យនៅពេលដែលខ្ញុំចូលរួមជាមួយក្លឹបនេះដំបូង” នេះជាអ្វីដែលកីឡាករ Luiz បាននិយាយក្រោយចុះកុងត្រា៕

14124995_10154652116982259_7493308258749932151_o

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត