Cambodia Basketball League (CBL)សម្រាំងរកជើងខ្លាំង៨ក្រុមទៅវគ្គផ្តាច់ព្រ័ត្រ

គឹមហុក November 12, 2014


CBL

Cambodia Basketball League

(CBL)ជាព្រឹត្តិការណ៍ប្រកួតបាល់បោះដំបូងបង្អស់ របស់ព្រះរាជាណាចក្រកម្ពុជាដែលបានចាប់ផ្តើមប្រារព្ធពិធីតាំងពីថ្ងៃទី០១ខែមិថុនា ឆ្នាំ២០១៣រៀងរាល់ថ្ងៃសៅរ៍នៅទីលាន Beeline Arena ដោយបានកិច្ចសហការគាំទ្រពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងសហព័ន្ធកីឡាបាល់បោះកម្ពុជា។
កម្មវិធីប្រកួតបាល់បោះ Cambodia Basketball League២០១៣ដែលលោកអ្នកអាចចូលរួមទស្សនាដោយសេរីនេះ កុ្រមដែលឈ្នះនឹងទទួលបានប្រាក់រង្វាន់១០០០ដុល្លារ ក្រុមលេខ២ទទួលបាន៥០០ដុល្លារ និងក្រុមលេខ៣ទទួលបាន២៥០ដុល្លារ។ប្រាក់រង្វាន់និងដំណើរការប្រកួតទាំងមូលបានទទួលការឧបត្ថម្ភពី Western Union និងចូលរួមសហការឧបត្ថម្ភដោយក្រុមហ៊ុនកូកាកូឡា។ រីឯទីកន្លែងប្រកួតក៏ត្រូវបានម្ចាស់ទីលានឧបត្ថម្ភឲ្យលេងនៅលើទីលាន Beeline Arena នេះតែម្ដង។
គួររម្លឹកថា ប្រមាណជា៥ខែមកហើយពោលគឺចាប់តាំងពីថ្ងៃទី១ ខែមិថុនាមកម៉្លេះដែលសាល Beeline Arena បើកការប្រកួតយកពិន្ទុយ៉ាងក្តៅគគុកសម្រាប់ក្របខ័ណ្ឌបាល់បោះកំពូល CBL 2013 រៀងរាល់ថ្ងៃចុងសប្ដាហ៍ ហើយនៅសល់តែ១សប្ដាហ៍ទៀតប៉ុណ្ណោះដំណើរការប្រកួតវិលជុំនឹងចប់ ខណៈដែលមកទល់នឹងពេលនេះ៨ក្រុមខ្លាំងៗក្នុងចំណោមក្រុមសរុបទាំង១២ បានកក់កៅអីវគ្គ Playoff រួចរាល់ទៅហើយ។
ក្រោយពីការចាប់ផ្ដើមយ៉ាងលំបាកកាលពីដើមរដូវកាល Pate 310 បានមកឡើងកូដដោយយកជ័យជម្នះផ្ទួនៗនាប៉ុន្មានប្រកួតចុងក្រោយដោយសារការរួមចំណែកធំធេងរបស់កីឡាឆ្នើម Sok Tour និង PengKuy។ ការយកឈ្នះក្រុមខ្លាំង The Lord ថ្មីៗនេះ បានធ្វើឲ្យ Pate 310 កាន់តែកក់ក្ដៅថែមទៀត ដោយការបន្ថែមបាននូវបរិមាណពិន្ទុ។ ដោយឡែកតាំងពីបើករដូវកាល SelaMeasខកចិត្តតែ៣ប្រកួតគត់ ដែលមួយប្រកួតក្នុងនោះគឺជាការចាញ់ Patriots យ៉ាងប្រផិតប្រផើយបំផុត (៦៣:៦៦)។
ទោះបីជាក្រុមទាំងសងខាងបានកក់យកកៅអី Playoff បានដូចគ្នាក៏ពិតមែន តែការប៉ះគ្នាចុងក្រោយនៅតែតានតឹង ដើម្បីប្រមូលយកពិន្ទុបន្ថែមឆ្ពោះទៅចំណាត់ថ្នាក់ក្នុងតារាងមុនបិទវិលជុំ។ Dragons បានឈ្នះដាច់៥ប្រកួតជាប់គ្នាតែត្រូវបង្អាក់ដោយការចាញ់ ៥៣:៧៥ ក្រោមថ្វីដៃ Patriots កាលពីសប្ដាហ៍ចុងក្រោយ។
បើទោះណាជា Heat បានបង្កើតជ័យជម្នះដ៏លើសលប់ ៩១-៥៥ លើក្រុម Warriors កាលពីសប្ដាហ៍ចុងក្រោយ តែវាប្រាកដថា Heat នឹងមិនងាយស្រួលឡើយក្នុងការបញ្ឈប់ Patriots នៅសប្ដាហ៍នេះ។ Heat នឹងត្រូវលេងដោយគ្មានសមាជិកមានកម្ពស់ខ្ពស់លេងនៅតំបន់កណ្ដាលគឺ Salvaខណៈដែល Patriots ពឹងផ្អែកលើជម្រើសល្អៗដូចជាកីឡាករ Nigel Doughan, Curran Hendry, Jeff Kane និង Collin Meynជាដើមដើម្បីជាការដាក់សម្ពាធ។
គួរបញ្ជាក់បន្ថែមថា សប្ដាហ៍កូនពៅបាល់បោះ CBL គូនីមួយៗបំបាក់គ្នាយ៉ាងចាស់ដៃ១៩សប្ដាហ៍នៃការប្រកួតវិលជុំពានរង្វាន់បាល់បោះក្របខ័ណ្ឌ Cambodian Basketball League 2013 បានបញ្ចប់ទាំងស្រុងត្រឹមថ្ងៃអាទិត្យទី៣វិច្ឆិកាម្សិលមិញនេះនៅ Beeline Arena ខណៈដែល៣ក្រុមជាប់ទៅ Playoff បានស៊ីដៃគូយ៉ាងចាស់ដៃដូចៗគ្នាដើម្បីជាកាដូបិទការវិលជុំ។
ក្នុងចំណោម៣ប្រកួតនៃសប្ដាហ៍ចុងក្រោយនេះ ក្រុមខ្លាំង IRB The Lord បានបង្ហាញភាពខ្លាំងរបស់ខ្លួន ពោលគឺការបំបាក់ក្រុម NSK Dream នៅលទ្ធផល ៧១-៤៨ ។ សម្រាប់ក្រុម Pate 310 ដែលមានអាទិភាពទៅវគ្គ Playoff ដែរនោះបានស៊ីក្រុម Galaxy ដោយលទ្ធផល ៨៥:៦២ ខណៈដែល Post Buffaloes បានអាម៉ាស់ក្រោមថ្វីដៃ SelaMeasក្នុងពិន្ទុ ៨៤:៦៦ នៅសប្ដាហ៍នេះ។
ជាលទ្ធផល៨ក្រុមដែលជាប់ទៅវគ្គPlayoff ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២៣វិច្ឆិការួមមាន Alaxan FR Patriots, Phnom Penh Dragons, IRB The Lord, SelaMeas, CCPL Heat, Cellcard Eagles, Pate 310, និង Extra Joss Warriors។
តើក្រុមណា ដែលជាម្ចាស់ជើងឯក Cambodian Basketball ២០១៣ ? បើចង់ដឹងច្បាស់ សូមរង់ចាំ និងចូលរួមទស្សនាទាំងអស់គ្នា នៅទីលាន Beeline Arenaនាថ្ងៃ សៅរ៍ ទី ១៤ខែធ្នូ ឆ្នាំ ២០១៣ នេះ ៕

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត