កុំភ្លេច! កម្ពុជា ប៉ះហុងកុងម៉ោង ៧យប់នេះ តែគ្មានប៉ុស្ដិ៍ណាផ្សាយបន្ដផ្ទាល់ឡើយ?

គឹមហុក September 1, 2016


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតជាមួយក្រុមម្ចាស់ផ្ទះហុងកុង នាវេលាម៉ោង ៧យប់នេះ នៅកីឡដ្ឋាន Mong Kok នាទីក្រុងហុងកុង តែមិនមានទូរទស្សន៍ក្នុងស្រុកធ្វើការផ្សាយបន្ដផ្ទាល់នោះទេ ប៉ុន្ដែស្ថានីយ៍ទូរទស្សន៍ CTN បានជូនដំណឹងថា ជំនួបមិត្តភាពនេះនឹងមានការផ្សាយបន្ដផ្ទាល់លើ Page Facebook ផ្លូវការរបស់ខ្លួន បន្ទាប់មកទើបមានការចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍លេចធ្លោរក្នុងវិស័យកីឡាមួយនេះ ។

គួរបញ្ជាក់ថា នេះគឺជាការប្រកួតមិត្តភាពដ៏សំខាន់របស់ក្រុមគោព្រៃកម្ពុជា ជាមួយក្រុមចំណាត់ថ្នាក់លេខ ១៤៧ ពិភពលោក ហុងកុង ដែលមានកីឡាករភាគច្រើនជាកូនកាត់អឺរ៉ុបនោះ ដើម្បីដកស្រង់បទពិសោធន៍ត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នៅរាជធានីភ្នំពេញ នាខែតុលាខាងមុខនេះ ។ បើយោងតាមមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា៖ ជំនួប ២ដងចុងក្រោយ រវាងក្រុមទាំងពីរគឺក្រុមជម្រើសជាតិហុងកុង ឈ្នះទាំងពីរប្រកួត ពោលគឺនៅ ឆ្នាំ១៩៩៩ ការប្រកួតវគ្គជម្រុះពាន AFC Cup ជើងទី១ ក្រុមកម្ពុជាបានចាញ់ក្រុមម្ចាស់ផ្ទះហុងកុងក្នុងលទ្ធផល ៤-១ ខណៈជើងទី២ ក្រុមកម្ពុជាបន្ដចាញ់ហុងកុងក្នុងទឹកដីខ្លួនឯង ដោយលទ្ធផល ១-០ ។

ក្រោយបញ្ចប់ការប្រកួតមិត្តភាពនេះក្រុមគោព្រៃកម្ពុជា នឹងត្រូវរំសាយមួយរយៈ ដើម្បីផ្ដល់ឱកាសឲ្យកីឡាករជួយក្លឹបរៀងៗខ្លួន ដែលត្រូវប្រកួតបញ្ចប់លីគកំពូលកម្ពុជាសប្ដាហ៍ចុងក្រោយត្រឹមថ្ងៃទី១០ ខែកញ្ញាខាងមុខ បន្ទាប់មកទើបប្រមូលផ្ដុំជាថ្មី នៅថ្ងៃទី២០ ខែកញ្ញា ដោយត្រូវចេញទៅបោះជំរុំហ្វឹកហាត់រយៈពេល ១០ថ្ងៃនៅប្រទេសសិង្ហបុរី មុននឹងត្រូវជួបប្រកួតមិត្តភាពជើងទី២ ជាមួយក្រុមហុងកុង នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦នេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ៕

Hong Kong vs Cambodia

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត