EPL: កីឡាករ Marcos Alonso ផ្ទេរមកក្លឹប Chelsea ជាផ្លូវការ

លី រិទ្ធី September 1, 2016


ក្លឹបតោខៀវ Chelsea បានចុះកុងត្រាក្នុងការនាំយកខ្សែការពារស្លាបឆ្វេងពីក្លឹប Fiorentina កីឡាករ Marcos Alonso ក្នុងកុងត្រា ៥ ឆ្នាំជាមួយនឹងតម្លៃខ្លួន ២៣ លានផោន។

កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានផ្ទេរមកលេងនៅ Premier League ជាលើកទី៣ ក្នុងអាជីពរបស់ខ្លួនដោយកីឡាកររូបនេះធ្លាប់លេងឲ្យក្លឹប Bolton បាន ៤៦ ដង ចន្លោះពីឆ្នាំ ២០១០ ទៅ ២០១៣ មុននឹងចាកចេញទៅក្លឹប Fiorentina ហើយផ្ទេរមកក្លឹប Sunderland ក្នុងកុងត្រាខ្ចីជើង ៤ ខែ កាលពីឆ្នាំ ២០១៤។

alonso-signs.img

“នេះជាពេលវេលាសាកសមសម្រាប់ខ្ញុំឈ្នះជើងឯក។ នេះជាជំហានមួយថែមទៀតសម្រាប់អាជីពរបស់ខ្ញុំ។” នេះជាអ្វីដែលកីឡាករ Alonso បាននិយាយនៅលើគេហទំព័រផ្លូវការរបស់ក្លឹ Chelsea ក្រោយចុះកុងត្រា។ កីឡាករវ័យ ២៥ ឆ្នាំសញ្ជាតិ អេស្ប៉ាញរូបនេះបានបន្តថា៖ “គ្រួសាររបស់ខ្ញុំស្គាល់ក្លឹប Chelsea ច្បាស់ហើយក៏ជាក្លឹបដេលខ្ញុំស្រម៉ៃចង់លេងផងដែរ។ ខ្ញុំពិតជារីករាយសម្រាប់ឱកាសនេះ ហើយខ្ញុំរំពឹងថានឹងបានលេងជាមួយមិត្តរួមក្រុមក្នុងពេលឆាប់ៗនេះ។”

គួរបញ្ជាក់ផងដែរថា កីឡាករ Cesar Azpilicueta គឹជាខ្សែការពារឆ្វេងជម្រើសដំបូងនៅក្លឹប Chelsea ហើយក្លឹបបានឲ្យកីឡាករ Baba Rahman ទៅក្លឹប Schalke ខ្ចីជើងបាត់ទៅហើយនៅរដូវក្តៅនេះ៕

1472660996409

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports & Chelsea

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត