ក្លឹបនៅ Premier League ចំណាយជាង ១​ ពាន់លានផោន ក្នុងការដោះដូរកីឡាកររដូវកាលនេះ

លី រិទ្ធី September 2, 2016


ការដោះដូរកីឡាករនៅលីកកំពូលនៃប្រទេស អង់គ្លេស ឬ Premier League សរុបចំណាយរបស់ក្លឹបទាំងអស់គឹជាង ១ ពាន់លានផោន ក្នុងការដោះដូរកីឡាករដែលនេះជាលើកដំបូងផងដែរ។

បើនិយាយពីកំណត់ត្រាមុនវិញពោលគឹនៅរដូវកាលមុន ចំណាយសរុបគឹត្រឹមតែ ៨៧០ លានផោន តែប៉ុណ្ណោះ ហើយចំនួនត្រូវបានបំបែកក្នុងរដូវកាលនេះ។ ក្នុងនោះផងដែរដោយសារតែក្លឹបធំៗនៅអង់គ្លេសឆ្នាំនេះបានចំណាយប្រាក់ជាច្រើនក្នុងការនាំយកកីឡាករល្បីៗចូលរួមជាមួយក្រុមជាពិសេសក្លឹប បិសាចក្រហម Manchester United គ្រាន់តែទិញកីឡាករ Paul Pogba គឺត្រូវចំណាយអស់ ៨៩ លានផោនទៅហើយ។

ចំណែកឯក្លឹបកាំភ្លើងធំ Arsenal ចំណាយអស់ប្រមាណជា ៥២ លានផោនក្នុងការនាំយកកីឡាករ Lucas Perez និងកីឡាករ Shkodran Mustafi មុនការដោះដូរបានបញ្ចប់ផងដែរ។

ខាងក្រោមនេះជាស្ថិតិក្នុងការដោះដូរកីឡាករប៉ុន្មានឆ្នាំក្រោយនេះ៖

Screen Shot 2016-08-31 at 8.04.48 PM

ឆ្នាំនេះក្លឹបនៅប្រទេសអង់គ្លេស ពិតជាចំណាយប្រាក់មិនតិចនោះទេក្នុងការទិញកីឡាករ ដើម្បីយកពង្រឹងក្លឹបរបស់ខ្លួនខណៈក្លឹបធំៗនៅអង់គ្លេស សុទ្ធតែបានផ្លាស់ប្តូរអ្នកចាត់ការទូទៅ ដែលអ្នកគាំទ្រគ្រប់គ្នាសុទ្ធតែរំពឹងថានៅរដូវកាលនេះលីកអង់គ្លេស នឹងជាលីកដែលមានការប្រកួតប្រជែងជាងគេ។

សម្រាប់ការដោះដូរនៅរដូវកាលនកីឡាករដេលមានតម្លៃខ្ពស់ជាងគឹកីឡាករ Paul Pogba ដែលផ្ទេរពីក្លឹប Juventus មកក្លឹប Manchester United ក្នុងតម្លៃ ៨៩ លានផោន ខណៈកីឡាករ John Stones ឈនៅលេខ ២ ដែលមានតម្លៃខ្លួន ៤៧.៥ លានផោន ផ្ទេរពីក្លឹប Everton ទៅក្លឹប Manchester city ដែលជាតម្លៃកំណត់ត្រាផងដែរ។

ខាងក្រោមជាបញ្ជីឈ្មោះកីឡាករដែលមានតម្លៃខ្លួនខ្ពស់ជាងគេនៅលីកកំពូលនៃប្រទេសអង់គ្លេស នៅក្នុងការដោះដូររដូវកាលក្តៅនេះ៖

_90989245_biggest_transfers

ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត