កីឡាករខ្មែរទាំង ៤ នឹងប្រកួតដណ្ដើមខ្សែក្រវាត់គោជល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រចុងសប្ដាហ៍នេះ

គឹមហុក September 1, 2016


ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតដណ្ដើមខ្សែក្រវាត់គោជល់លើសង្វៀន CNC បានឈានចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅថ្ងៃទី ៣ កញ្ញាចុងសប្ដាហ៍នេះហើយ។ អ្នកប្រដាល់ ៤រូប ដែលបានឈានចូលដល់វគ្គនេះគឺសុទ្ធតែជាអ្នកប្រដាល់ខ្មែរ ដែលបានផ្ដួលអ្នកប្រដាល់ឡាវ ២រូប និងថៃ ២រូបធ្លាក់ចេញពីកម្មវិធីប្រកួតនេះ។

ឈានចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ អ្នកប្រដាល់មកពីក្លិបតាឡីដំរីមានរិទ្ធគឺ អ៊ុំ ចំរើន ដែលឈរក្នុងតំណែងលេខ ១ ពូល A នោះត្រូវប្រកួតជាមួយ មាជ សុខរ៉ា ដែលមកពីក្លិបតាព្រហ្មមានជ័យដែលឈរក្នុងតំណែងលេខ ២ ពូល B។

កីឡាករ ចំរើន ធ្លាប់មានប្រវត្តិប្រកួតចំនួន ៨៧ ដង ឈ្នះ ៧៦ ដង ចាញ់ ៩ ដង និងស្មើពិន្ទុ ២ ដង និងវាយគូប្រកួតឲ្យសន្លប់ ២១ ដង។ សម្រាប់ព្រឹត្តិការណ៍នេះវិញ ការប្រកួត ៤ ដងរបស់គេគឺឈ្នះទាំង ៤ ប្រកួតតែម្ដង ។

ចំណែកឯកីឡាករ សុខរ៉ា មានប្រវត្តិប្រកួតចំនួន ៦៣ ដង ឈ្នះ ៥១ ដង ចាញ់ ៩ ដង និងស្មើពិន្ទុ ៣ ដងវាយគូប្រកួតឲ្យសន្លប់ ១៥ ដង សម្រាប់ ៤ ប្រកួតរបស់គេ ក្នុងព្រឹត្តិការណ៍នេះ គឺឈ្នះ ៣ ប្រកួត ចាញ់ ១ ប្រកួត ។
តើអ្នកប្រដាល់ទាំង ២ រូបនេះនរណានឹងអាចឈានចូលទៅដល់វគ្គផ្ដាច់ព្រ័ត្របាន?

Oum-Chamreun-vs-Meach-Sokra

សម្រាប់ប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមួយគូរទៀតគឺ វី សេរីចាន់ឌីន ក្លិបខ្លារខិនមានរិទ្ធឈរក្នុងតំណែងលេខ ១ ពូល B ត្រូវប្រកួតជាមួយ កីឡាករ កន ចន្ ថាសមាគមប្រដាល់ក្រសួងការពារជាតិដែលឈរក្នុងតំណែងលេខ ២ពូល A។

កីឡាករ ចាន់ឌីន ធ្លាប់មានប្រវត្តិប្រកួតចំនួន ៦៣ ដង ឈ្នះ ៥១ ដង ចាញ់ ៩ ដង និងស្មើពិន្ទុ ៣ ដងព្រមទាំងវាយគូប្រកួតឲ្យសន្លប់ ១៥ ដង។ សម្រាប់ ៤ ប្រកួតរបស់កីឡាកររូបនេះក្នុងព្រឹត្តិការណ៍នេះ គឺឈ្នះទាំង ៤ ប្រកួតតែម្ដង។

ចំពោះកីឡាករ ចន្ថា វិញមានប្រវត្តិប្រកួត ១១២ ដង ឈ្នះ ៨៦ ដង ចាញ់ ២៦ ដង និង វាយគូប្រកួតឲ្យសន្លប់ ៣៦ ដង ឯ ៤ ប្រកួតរបស់ ចន្ថា ក្នុងព្រឹត្តិការណ៍នេះវិញ ឈ្នះ ៣ ប្រកួត ចាញ់ ១ ប្រកួត។
ចាំមើលថាតើ ចន្ថា ឬចាន់ឌីន នឹងយកជ័យជម្នះក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ?

Vy-Sereychandin-vs-Korn-Chantha

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត