អ្នកប្រដាល់ថៃ Phun Sawath ទំនងជាអស់ចិត្ត ក្រោយចាញ់ ពេជ្រ ម្ទេសខ្មាំង ត្រឹមទឹកទី៣

គឹមហុក August 31, 2016


ភ្នំពេញ៖ អ្នកប្រដាល់ជើងចាស់ថៃ Phun Sawath ដែលប្រកាសប្រកួតសងសឹកជាមួយអ្នកប្រដាល់កម្ពុជា កាលពីយប់ថ្ងៃទី ២៦ ខែសីហា លើសង្វៀនអាស៊ីអាគ្នេយ៍នោះទំនងជាអស់ចិត្តហើយចំពោះការបរាជ័យលើកនេះ។ កីឡាករ ពេជ្រ ម្ទេសខ្មាំង របស់ក្លិបអារុណរះកីឡា បាននិយាយមុនឡើងសង្វៀនប្រកួតថា លើកនេះគេនឹងធ្វើឲ្យអ្នកប្រដាល់ថៃរូបនេះចាញ់យ៉ាងរហ័សបំផុតព្រោះគេបានត្រៀមខ្លួនចំពោះការប្រកួតនេះល្អណាស់ ដោយលើកនេះគេមិនយកឈ្នះដោយពិន្ទុទៀតទេ។

ដូចការអះអាងរបស់កីឡាកររូបនេះមែនគ្រាន់តែស្នូរទឹកទី ១ ចាប់ផ្ដើម កីឡាករ ម្ទេសខ្មាំងបើកការវាយលុកភ្លាមៗតែម្ដង។ Phun Sawath ដែលធ្លាប់ចាញ់ម្ទេសខ្មាំងដោយពិន្ទុនោះក៏វាយប្រហារសងវិញនិងព្យាយាមការចំពោះការវាយប្រហាររបស់គូប្រកួតដែរ។ នៅទឹកទី ២កែងរបស់ម្ទេសខ្មាំងបានធ្វើឲ្យ Sowath មានរបួស។ ចូលដល់ទឹកទី ៣ ដោយសាររបួសធំហើយឈាមហូររំខានខ្លាំងនោះគ្រូពេទ្យប្រចាំសង្វៀនប្រដាល់បញ្ឈប់លែងឲ្យប្រកួតបន្តហើយប្រគល់ជ័យជំនះឲ្យពេជ្រ ម្ទេសខ្មាំងតែម្ដងទៅ។

photo_2016-08-26_04-19-30 [800x600]

photo_2016-08-26_04-18-42 [800x600]

ជា សំនៀង ក្លិបទ័ពឆ័ត្រយោង៩១១ ដែលទើបវិលមកកាន់សង្វៀនប្រដាល់វិញនោះមិនមានសំណាងល្អឡើយ ដោយប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ថៃPhich Nam Ek ដាច់តែម្ដង។ ជាមួយនឹងការចាញ់នេះសំនៀងត្រូវ Phich Nam Ek វ៉ៃឲ្យអាជ្ញាកណ្ដាលរាប់ ៨ ទៀតផង។ ការបរាជ័យផ្ទួនៗបែបនេះសំនៀងទំនងជាអស់ឱកាសដើម្បីប្រកួតជាមួយអ្នកប្រដាល់បរទេសហើយ។

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត