កីឡាករ Ryan Mason និងកីឡាករ Will Keane ផ្ទេរទៅក្លឹប Hull City ជាផ្លូវការ

លី រិទ្ធី September 1, 2016


ក្លឹប Hull City ដែលទើបតែឡើងមក Premier League រដូវកាលនេះជាថ្មីបានចុះកុងត្រាទិញយកខ្សែបម្រើរបស់ក្លឹប Tottenham កីឡាករ Ryan Mason ក្នុងតម្លៃកំណត់ត្រារបស់ក្លឹបដោយតម្លៃបិទជិត ព្រមទាំងបានទិញខ្សែប្រយុទ្ធក្លឹប Manchester United កីឡាករ Will Keane។

កីឡាករ Mason វ័យ ២៥ ឆ្នាំដែលធ្លាប់លេងឲ្យក្រុមជម្រើសជាតិអង់គ្លេស បានម្តងបានចុះកុងត្រាជាមួយក្លឹប Hull City ក្នុងរយៈពេល ៣ ឆ្នាំ។ ចំណែកឯតម្លៃរបស់កីឡាករ Keane វ័យ ២៣ ឆ្នាំក៏ស្ថិតនៅក្នុងតម្លៃបិទជិតផងដែរតែត្រូវបានគេជឿថាកីឡាកររូបនេះមានតម្លៃ ១ លានផោន។

14192630_10153904033139537_3901826442852128652_n

ក្លឹប Hull City បានចុះកុងត្រាតម្លៃ ១០លានផោន ក្នុងការនាំយកខ្សែប្រយុទ្ធ ក្លឹប Palermo កីឡាករ Abel Hernandez កាលពីខែកញ្ញា ២០១៤ កន្លងទៅ។

កីឡាករ Keane ដែលចុះកុងត្រារយៈពេល ៣ ឆ្នាំដូចនគ្នានោះនឹងធ្វើការជាមួយនឹង caretaker លោក Mike Phelan ដែលធ្លាប់ជាអតីតជំនួយការគ្រូបង្វឹងនៅ Old Trafford ផងដែរ។

ក្រោយចុះកុងត្រាកីឡាករ Mason បានប្រាប់ website របស់ក្លឹបថា៖ “ខ្ញុំពិតជារំភើប និងរីករាយដែលបានមកទីនេះ។ ខ្ញុំមិនអាចរង់ចាំថ្ងៃប្រកួតជាមួយក្រុមបាននោះទេ ហើយខ្ញុំឃើញឱកាសដ៏ធំសម្រាប់ខ្លួនឯងផងដែរ៕”

14211943_10153904033174537_390467460164468996_n

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត